មហាសន្និបាតពុទ្ធសាសនាទូទាំងប្រទេសលើកទី៧បានបើក។
(VOV) /  
|
មហាសន្និបាតព្រះពុទ្ធសាសនាទូទាំងប្រទេសលើកទី៧បានបើក។ |
VOV-មហាសន្និបាតដំណាងទូទាំងប្រទេសលើកទី៧សមាគមពុទ្ធសាសនា
វៀតណាមដោយមានប្រធានបទបន្ត-ស្ថិរភាព-អភិវឌ្ឍន៍បានបើកជាផ្លូវការ នាព្រឹកថ្ងៃទី២៣វិច្ឆិកាដោយមានការចូលរួមរបស់ដំណាងក្នុងនិងក្រៅប្រទេស
ជាង១ពាន់នាក់។ ថ្លែងមតិនៅពិធីបើក ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen
Xuan Phuc បានលើកច្បាស់ថា មហាសន្និបាតដំណាងពុទ្ធសាសនាទូទាំង
ប្រទេសលើកទី៧ជាព្រឹត្តិការណ៍សាសនាដ៏សែនសំខាន់ក្នុងជីវភាពរស់នៅ
ខាងស្មារតីនិងជំនឿរបស់ពុទ្ធសាសនិកមិនត្រឹមតែក្នុងប្រទេសប៉ុណ្ណោះទេ
ថែមទាំងជនវៀតណាមកាន់ពុទ្ធសាសនាជាច្រើនកុះករនៅឯបរទេសទៀត
ផង។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានលើកច្បាស់ថា៖
“បក្សនិងរដ្ឋជានិច្ចកាលជឿជាក់និងចង់ឲ្យក្នុងអណាត្តិខាងមុខ ជាមួយ
បញ្ញាព្រះពុទ្ធសាសនា ជាមួយស្មារតីសាមគ្គីភាពរបស់ឧបាសកឧបាសិការ
ពុទ្ធបរិស័ទជាមួយទិសដៅផ្សាភ្ជាប់រួមដំណើរជាមួយប្រជាជាតិនិងពង្រីក
ប្រពៃណីរបស់ពុទ្ធសាសនាវៀតណាម សមាគមពុទ្ធសាសនាវៀតណាមនឹង
បន្តយកការបំរើប្រជាជនមានប្រយោជន៍គុណធម៍ធ្វើជាមធ្យោបាយដើម្បី
បួស អះអាងនិងលើកដម្កើងរាល់តំលៃដ៏ខ្ពង់ខ្ពស់របស់សាសនាសន្តិភាព
ដើម្បីសក្តិសមនឹងការជឿទុកចិត្តរបស់ឧបាសកឧបាសិការពុទ្ធបរិស័ទនិង
ជនរួមជាតិកាន់ពុទ្ធសាសនាលើទូទាំងប្រទេស។ សមាគមពុទ្ធសាសនា
វៀតណាមបន្តជាស្ពាន់តភ្ជាប់សំខាន់រវាងពុទ្ធបរិស័ទជាអណិកជននៅ
ឯបរទេស បណ្ដាសមាគមពុទ្ធសាសនាវៀតណាមនៅឯបរទេសឆ្ពោះមក
ក្នុងប្រទេសរួមដៃរួមគ្នាជាមួយសមាគមពុទ្ធសាសនាវៀតណាមរួម
វិភាគទានកសាងនិងអភិវឌ្ឍន៍ប្រទេសវៀតណាមសម្បូរធូធារខ្លាំងមាំមួន។”
|
មហាសន្និបាតដំណាងទូទាំងប្រទេសលើកទី៧សមាគមពុទ្ធសាសនាវៀតណាមដោយមានការ
ចូលរួមរបស់ដំណាងក្នុងនិងក្រៅប្រទេសជាង១ពាន់នាក់។ |
ក្នុងរយៈពេល២ថ្ងៃធ្វើការមហាសន្និបាតនឹងដំណើរការបូកសរុបកិច្ចការ
ពុទ្ធសាសនាអណាត្តិទី៦ (២០០៧-២០១២) ពិភាគ្សាអនុម័តលើកម្មវិធី
សកម្មភាពពុទ្ធសាសនាអណាត្តិ(២០១២-២០១៧) ជាដើម៕
-VOV