មហាសន្និបាតអង្គការសហប្រជាជាតិ​អនុម័ត​លើសេចក្តីសម្រេចចិត្ត​ក្រោម​សហអធិបតី​របស់វៀតណាមស្តីពីការត្រៀមខ្លួនជាស្រេចប្រយុទ្ធប្រឆាំង និង​ឆ្លើយតប​នឹងជំងឺរាតត្បាត

(VOVWORLD) - មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២ ខែកញ្ញា បានអនុម័តជាឯកច្ឆ័ន លើសេចក្តីសម្រេចចិត្តស្តីពីការត្រៀមរៀបចំឲ្យកិច្ចប្រជុំកជាន់ខ្ពស់ស្ដីពីការត្រៀមខ្លួនជាស្រេចប្រយុទ្ធប្រឆាំង និងឆ្លើយតបនឹងជំងឺរាតត្បាត។
មហាសន្និបាតអង្គការសហប្រជាជាតិ​អនុម័ត​លើសេចក្តីសម្រេចចិត្ត​ក្រោម​សហអធិបតី​របស់វៀតណាមស្តីពីការត្រៀមខ្លួនជាស្រេចប្រយុទ្ធប្រឆាំង និង​ឆ្លើយតប​នឹងជំងឺរាតត្បាត - ảnh 1មហាសន្និបាតអង្គការសហប្រជាជាតិអនុម័តលើសេចក្តីសម្រេចចិត្តក្រោមសហអធិបតីរបស់វៀតណាមស្តីពីការត្រៀមខ្លួនជាស្រេចប្រយុទ្ធប្រឆាំង និងឆ្លើយតបនឹងជំងឺរាតត្បាត

សេចក្ដីសម្រេចចិត្តនេះត្រូវបានក្រុមប្រទេសស្នូលរួមមានវៀតណាម រួមជាមួយអូស្ត្រាលី បង់ក្លាដែស កាណាដា កូស្តារីកា ហ្គាណា Jamaica នូវែលសេឡង់ រូវ៉ាន់ដា អាហ្រ្វិកខាងត្បូង ស៊ុយអែត និងឥណ្ឌូនេស៊ីធ្វើការណែនាំ។ សេចក្ដីសម្រេចចិត្តនេះទទួលបានការស្រុះចិត្តគំនិតរបស់ប្រទេសទាំង ១២៩ ចូលរួមជាសហឧបត្ថម្ភ។ នេះគឺជាសេចក្ដីសម្រេចចិត្តទី២ ដែលវៀតណាមបានធ្វើជាអធិបតី ដែលបានអនុម័តដោយមហាសន្និបាត បន្ទាប់ពីសេចក្តីសម្រេចចិត្តស្ដីពីទិវាអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត (ថ្ងៃទី ២៧ ខែធ្នូ ជារៀងរាល់ឆ្នាំ) ដែលអនុម័តក្នុងឆ្នាំ ២០២០ ដោយបង្ហាញពីការចូលរួមកាន់តែម្ចាស់ការ សកម្ម និងស៊ីជម្រៅរបស់វៀតណាមនៅតាមបណ្ដាវេទិកានៃអង្គការសហប្រជាជាតិចំពោះ

បញ្ហាសកលនានា ដែលទទួលបានការយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិ។ នារយៈពេលខាងមុខ វៀតណាមនឹងសកម្មចូលរួមការងារត្រៀមរៀបចំឲ្យកិច្ចប្រជុំជាន់ខ្ពស់តាមសរចក្ដីសម្រេចចិត្តដែលបានអនុម័តផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ