មហោស្របផ្សាយសម្លេងទូទាំងប្រទេសលើកទី១១ឆ្នាំ២០១៤ចូលថ្ងៃធ្វើការដំបូង

មហោស្របផ្សាយសម្លេងទូទាំងប្រទេសលើកទី១១ឆ្នាំ២០១៤ចូលថ្ងៃធ្វើការដំបូង - ảnh 1
មហោស្របផ្សាយសម្លេងទូទាំងប្រទេសលើកទី១១ឆ្នាំ២០១៤ចូលថ្ងៃធ្វើការដំបូង(Doan Thi Trung_VOV5)

(VOV)_នាព្រឹកថ្ងៃទី ២៣ មេសា នៅទីក្រុង Da lat ( ខេត្ត ​Lam Dong ) មហោស្រប ផ្សាយសម្លេងទូទាំងប្រទេសវៀតណាមលើកទី១១ឆ្នាំ២០១៤ បាន​ចូល​ថ្ងៃ​ធ្វើការ​ដំបូង។ តាមលោក Ngo Hoai Nam ប្រធានលេខាធិការ​អ្នកនិពន្ធ ​វិទ្យុផ្សាយសម្លេងប្រជាជន ទីក្រុងហូជីមិញ (VOH) បានអោយ​ដឹងថា៖

          “ ចូលរួមមហោស្របលើកនេះ ខ្ញុំចាត់ទុកថានឹងមានឱកាសជាច្រើន ​ដើម្បីផ្លាស់
ប្តូរ  ចែករំឡែកបទពិសោធន៍គ្នាទៅវិញទៅមក និងរួមគ្នាអភិវឌ្ឍន៍។ ស្ថានីយ៍វិទ្យុនិមួ
យៗសុទ្ធតែមាន​ចំណុចថ្មីៗ សកម្មនិងច្នៃប្រឌិតថ្មីដោយឡែករបស់ខ្លួន។ ​”

ក្នុងក្របខ័ណ្ឌនៃមហោស្របលើកនេះ នៅមានបណ្ដាសិក្ខាសាលាស្ដីពីបច្ចេកវិទ្យាថ្មី
ក្នុងសករាជផ្សាយសម្លេង Digital ការអភិវឌ្ឍន៍ផ្សាយ​សម្លេង​ជាភាសាជនជាតិភាគ
តិច …។ល។ ហោស្របផ្សាយសម្លេងទូទាំងប្រទេសលើកទី១១ឆ្នាំ២០១៤ នឹងត្រូវ
បានបើក ជាផ្លូវការ នាម៉ោង២០ ថ្ងៃទី ២៤ មេសា និងបញ្ចប់ថ្ងៃទី ២៦ មេសាដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ