មហោស្រព " ដំណក់ឈាមក្រហមទីក្រុងហូជីមិញ"

(VOVWORLD) -ទីក្រុងហូជីមិញក៏តែងតែរៀបចំការចលនាបរិច្ចាកឈាម ដែលមានទ្រងទ្រាយធំ ដើម្បីបំពេញបន្ថែមនូវប្រភពឈាមថ្មីសម្រាប់ធនាគារឈាមរបស់ទីក្រុងហូជីមិញ។
មហោស្រព  សកម្មភាពបរិច្ចាកឈាម (ប្រភព៖ កាសែតមនុស្សធម៌និងជីវិត)

មានប្លោកឈាមជាង ១៥ ពាន់ប្លោក ដែលទទួលបាន នៅក្នុងមហោស្រព " ដំណក់ឈាមក្រហមទីក្រុងហូជីមិញ" ដែលបានប្រព្រឹត្តិទៅនាថ្ងៃទី ៦ ខែកក្កដា នៅទីក្រុងហូជីមិញ។ ព្រឹត្តិការណ៍នេះបានស្ថិតក្នុងក្របខ័ណ្ឌនៃកម្មវិធី ដំណើរក្រហម លើកទី ៧ - កម្មវិធីចលនាបរិច្ចាកឈាម ដែលមានទ្រង់ទ្រាយធំ ដោយទាក់ទាញការចូលរួមរបស់ខេត្ត ក្នុងចំនួន ៣៩ នៅទូទាំងប្រទេស។

អញ្ជើញថ្លែងនៅទីនេះ លោក Tran Quoc Hung អនុប្រធានសមាគមកាកបាទក្រហមវៀតណាមបានមានប្រសាសន៍ថា៖ ទីក្រុងហូជីមិញជានិច្ចកាលនាំមុខគេនៅទូទាំងប្រទេសអំពីចលនាបរិច្ចាគឈាមស្ម័គ្រចិត្ត។ ទីក្រុងហូជីមិញក៏តែងតែរៀបចំការចលនាបរិច្ចាកឈាម ដែលមានទ្រងទ្រាយធំ ដើម្បីបំពេញបន្ថែមនូវប្រភពឈាមថ្មីសម្រាប់ធនាគារឈាមរបស់ទីក្រុងហូជីមិញ។ កម្មវិធីដំណើរក្រហមបានរួមចំណែកក្នុងការជំនះពុះពារលើស្ថានភាពខ្វះខាតអ្នកបរិច្ចាកឈាមនារដូវក្ដៅ ហើយនាំមកនូវការរស់រានមានជីវិតសម្រាប់អ្នកជំងឺរាប់ពាន់នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ