មហោស្រព “នាដកម្មអន្តរជាតិ ២០១៧” បានបើកនៅខេត្ត Ninh Binh

(VOVWORLD) -ពិធីបើកមហោស្រព “នាដ កម្មអន្តរជាតិ ២០១៧” បានប្រារព្ធនាយល់ថ្ងៃទី១៦កញ្ញា នៅខេត្ត Ninh Binh ភាគខាងជើងវៀតណាម ដោយមានការចូលរួមរបស់ក្រុម សិល្បៈអន្តរជាតិចំនួន១៥និងក្រុមសិល្បៈវៀតណាមចំនួន៩ក្រុម។
មហោស្រព “នាដកម្មអន្តរជាតិ ២០១៧” បានបើកនៅខេត្ត Ninh Binh - ảnh 1 ក្រុមសិល្បៈប្រពៃណីកូរ៉េខាងត្បួងសម្តែងរបាំប្រពៃណីរបស់ខ្លួន

មហោស្រពនេះ បានប្រមូលផ្តុំក្រុមសិល្បៈឆ្នើមរបស់ប្រទេសជាច្រើន ដែលជាឱកាសផ្សព្វផ្សាយរូប ភាពទឹកដី មនុស្សនិងវប្បធម៌ដ៏វិសេសវិសាលរបស់វៀតណាម។ នេះក៏ជាឱកាស សម្រាប់ទស្សនិកជន វៀត ណាមទស្សនាតម្លៃសិល្បៈពិសេសរបស់ប្រទេសដែល ចូលរួមក្នុងមហោស្រព។ អញ្ជើញថ្លែងមតិក្នុងពិធី អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Vuong Duy Bien បានឲ្យដឹងថា៖

        “មហោស្រពនាដកម្មអន្តរជាតិ ២០១៧ ជាមហោស្រពសិល្បៈរបាំជំនាញដោយទ្រង់ ទ្រាយអន្តរជាតិលើកទី២ ដែលបានរៀបចំនៅវៀត ណាម។ ក្នុងនោះ គឺមានសិល្បៈ របាំច្រើនប្រភេទ ពីរបាំប្រជាប្រិយ របាំទំនើប របាំបុរាណអឺរ៉ុបជាដើម។ មហោស្រព នេះ ជាទិវាបុណ្យច្នៃប្រឌិតនិងការប្រកួតស្នាដៃរបស់សិល្បៈករ សិល្បៈការិនីទាំង ក្នុងនិងក្រៅប្រ ទេស។ ខ្ញុំសង្ឃឹមថា មហោស្រព២០១៧នឹងបន្តអះអាងពាណិជ្ជសញ្ញាណសម្រាប់មហោស្រពនាដកម្មនៅវៀតណាមនៅបណ្តាឆ្នាំបន្តបន្ទាប់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ