មហោស្រព "មោទនភាពទំនិញវៀតណាម" ឆ្នាំ ២០២២

(VOVWORLD) - ជាមួយនឹងសារកសាងប្រព័ន្ធអេកូសហគមន៍ធុរកិច្ចផលិតកម្ម និងធ្វើអាជីវកម្មទំនិញវៀតណាម មហោស្រព "មោទនភាពទំនិញវៀតណាម" ឆ្នាំ ២០២២ មានចំណុចថ្មីជាច្រើន ដោយមានសកម្មភាពសហប្រតិបត្តិការរវាងសហគ្រាស សហករណ៍ និងក្រុមគ្រួសារជាច្រើន។
មហោស្រព មហោស្រព "មោទនភាពទំនិញវៀតណាម" ឆ្នាំ ២០២២

មហោស្រព “មោទនភាពនៃទំនិញវៀតណាម” បានបើកនាយប់ថ្ងៃទី ២៩ ខែតុលា នៅទីលាន Dong Kinh Nghia Thuc រដ្ឋធានីហាណូយ។ នេះគឺជាសកម្មភាពប្រចាំឆ្នាំរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ដើម្បីឆ្លើយតបទៅនឹងចលនា “ប្រជាជនវៀតណាមផ្តល់អាទិភាពក្នុងការប្រើប្រាស់ទំនិញវៀតណាម” ដែលបំផុសឡើងដោយការិយាល័យនយោបាយក្នុងឆ្នាំ ២០០៩។

ជាមួយនឹងសារកសាងប្រព័ន្ធអេកូសហគមន៍ធុរកិច្ចផលិតកម្ម និងធ្វើអាជីវកម្មទំនិញវៀតណាម មហោស្រព "មោទនភាពទំនិញវៀតណាម" ឆ្នាំ ២០២២ មានចំណុចថ្មីជាច្រើន ដោយមានសកម្មភាពសហប្រតិបត្តិការរវាងសហគ្រាស សហករណ៍ និងក្រុមគ្រួសារជាច្រើន។

អញ្ជើញថ្លែងមតិក្នុងពិធីបើក អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Do Thang Hai អនុប្រធានគណៈកម្មាធិការដឹកនាំមជ្ឈិមនៃចលនាប្រជាជនវៀតណាម ផ្តល់អាទិភាពលើការប្រើប្រាស់ទំនិញវៀតណាមបានអះអាងថា កំណើននៃការលក់រាយទំនិញគឺជាចំណុចភ្លឺរបស់សេដ្ឋកិច្ចវៀតណាម ហើយត្រូវបានរក្សាយ៉ាងរឹងមាំ ពីចលនា “ប្រជាជនវៀតណាមផ្តល់អាទិភាពក្នុងការប្រើប្រាស់ទំនិញវៀតណាម”។ ដើម្បីអនុវត្តន៍ចលនាប្រកបដោយប្រសិទ្ធភាពក្នុងដំណាក់កាលថ្មី ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនឹងបន្តអនុវត្តន៍យ៉ាងដិតដល់នូវគោលការណ៍ របស់គណៈកម្មាធិការដឹកនាំចលនា និងសម្របសម្រួលយ៉ាងសកម្មជាមួយមូលដ្ឋានក្នុងការរៀបចំផែនការ និងការអនុវត្តផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ