មហោស្រពកាំជ្រួចផ្កាភ្លើងអន្តរជាតិ Da Nang ឆ្នាំ ២០២៤
(VOVWORLD) - ទស្សនិកជនបានទស្សនាផ្ទាំងគំនូរធម្មជាតិដ៏រស់រវើកដែលបានបង្កើតឡើងវិញ តាមរយៈការបង្ហាញកាំជ្រួចផ្កាភ្លើងដ៏ទាក់ទាញភ្នែក និងការសម្តែងសិល្បៈដ៏រស់រវើករបស់លិល្បករវៀតណាម និងអន្តរជាតិជាច្រើន។
សមាជិកនៃក្រុមអាមេរិកកំពុងរៀបចំកាំជ្រួចផ្កាភ្លើងសម្រាប់រាត្រីសម្តែង។ រូបថត៖ VOV |
ដោយប្រធានបទ “Made of Nature Wisdom - ស្នាដៃល្អឯកពីធម្មជាតិ" រាត្រីសម្តែងទីពីរនៃមហោស្រពកាំជ្រួចផ្កាភ្លើងអន្តរជាតិ Da Nang ឆ្នាំ ២០២៤ គឺជា "ការប្រកួត" ពន្លឺរវាងក្រុមទាំងពីរគឺសហរដ្ឋអាមេរិក និងអ៊ីតាលី។ ព្រឹត្តិការណ៍នេះប្រព្រឹត្តនាយប់ថ្ងៃទី ១៥ មិថុនា នៅមាត់ទន្លេ Han។
ក្នុងរាត្រីមហោស្រពពន្លឺចែងចាំងដ៏ត្រចះត្រចង់ ក្រោមប្រធានបទ “Made of Nature Wisdom - ស្នាដៃល្អឯកពីធម្មជាតិ" ទស្សនិកជនបានទស្សនាផ្ទាំងគំនូរធម្មជាតិដ៏រស់រវើកដែលបានបង្កើតឡើងវិញ តាមរយៈការបង្ហាញកាំជ្រួចផ្កាភ្លើងដ៏ទាក់ទាញភ្នែក និងការសម្តែងសិល្បៈដ៏រស់រវើករបស់លិល្បករវៀតណាម និងអន្តរជាតិជាច្រើន។ លោក Michele Martarello នាយកសិល្បៈនៃ Martarello សាធារណរដ្ឋអ៊ីតាលី បានចែករំលែកថា៖
“ឆ្នាំនេះ យើងខ្ញុំបាននាំយកកាំជ្រួចផ្កាភ្លើងថ្មី ដែលមានគុណភាពខ្ពស់ជាងមុន។ ខ្ញុំគិតថាប្រការនេះនឹងធ្វើឱ្យអ្នកទស្សនាភ្ញាក់ផ្អើល។ យើងខ្ញុំបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីនាំឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាជន និងភ្ញៀវទេសចរដែលមកទីក្រុង Da Nang ។ ដូច្នេះហើយ ខ្ញុំគិតថាអំណោយដ៏គួរឱ្យភ្ញាក់ផ្អើលនេះនឹងជួយយើងខ្ញុំក្លាយទៅជាជើងឯកនៅឆ្នាំនេះផងដែរ”៕