មហោស្រពកាំជ្រួចផ្កាអន្តរជាតិ Da Nang ២០១៨

(VOVWORLD) -នាថ្ងៃទី ៧ មិនា គណកម្មធិការប្រជាជនទីក្រុង Da Nang បានរៀបចំសន្និសីទកាសែតឧទ្ទេសនាមអំពីមហោស្រពកាំជ្រួចផ្កាអន្តរជាតិ Da Nang ២០១៨ (Da Nang International Fireworks Festival - DIFF 2018)។ DIFF 2018 មានប្រធានបទថា "រឿងព្រេងអំពីស្ពាន" នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៣០ មេសា ដល់ ដំណាច់ថ្ងៃទី ៣០ មិថុនា។
មហោស្រពកាំជ្រួចផ្កាអន្តរជាតិ Da Nang ២០១៨ - ảnh 1 មហោស្រពកាំជ្រួចផ្កាអន្តរជាតិ Da Nang ២០១៨

នាថ្ងៃទី ៧ មិនា គណកម្មធិការប្រជាជនទីក្រុង Da Nang បានរៀបចំសន្និសីទកាសែតឧទ្ទេសនាមអំពីមហោស្រពកាំជ្រួចផ្កាអន្តរជាតិ Da Nang ២០១៨ (Da Nang International Fireworks Festival - DIFF 2018)។ DIFF 2018 មានប្រធានបទថា "រឿងព្រេងអំពីស្ពាន" នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៣០ មេសា ដល់ ដំណាច់ថ្ងៃទី ៣០ មិថុនា។

កម្មវិធី DIFF 2018 នឹង ពិពណ៌នាជូនទស្សនិកជននូវរឿងវប្បធម៌ របស់ប្រទេស និងតំបន់ចំនួន ៨ ដែលបានចូលរួមមហោស្រពនេះ រួមមាន វៀតណាម ប៉ូឡូញ បារាំង អាមេរិក អ៊ីតាលី ហុងកុង (ចិន ) ស៊ុយអែត និងព័រទុយហ្គាល់។ កម្មវិធីនេះមាន ការប្រឡង់ក្នុងរយៈពេល ៥ រាត្រី ដោយមានប្រធានបទចំនួន ៥ គឺ៖សេចក្ដីស្នេហា ពេលវេលា សុភមង្គល បំណងប្រាថ្នា និងមិត្តភាព។ លោក Do Thanh Hai ប្រធានគណចាត់តាំងកម្មវិធីមហោស្រពបាច់កាំជ្រួចផ្កា Da Nang ២០១៨ បានឲ្យដឹងថា៖

"មានសកម្មភាពជាច្រើនផ្សេងទៀតដែលយើងខ្ញុំបានរៀបចំឡើងដូចជា៖មហោស្រពដងវិថី ដង្ហែក្បួនរថយន្តដឹគំរូស្ពាន់របស់ប្រទេសនីមួយ ក៏ដូចជារបស់វៀតណាមផងដែរ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ