មហោស្រពបាញ់កាំជ្រួចផ្កាអន្តរជាតិ Da Nang ឆ្នាំ ២០១៩បានបញ្ចប់
(VOVWORLD) -នាយប់ថ្ងៃទី ៦ ខែកក្កដា មហោស្រពបាញ់កាំជ្រួចផ្កាអន្តរជាតិ Da Nang ឆ្នាំ ២០១៩ បានបិទបញ្ចប់ប្របដោយជោគជ័យ ក្រោយរយៈពេលជាង ១ ខែ ប្រព្រឹត្តិទៅ។
(រូបថត៖ VOV) |
ប្រធានបទ "រឿងព្រេងរបស់ទន្លេ" ត្រូវបាន ក្រុមប្រកួតប្រជែងសម្ដែងនូវរឿងរ៉ាវ ដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ និងប្រវត្តិសាស្ត្រនៃប្រទេសនីមួយៗ ពីទន្លេនិមិត្តរូបនៃប្រទេសនានា ដែលចូលរួមព្រឹត្តិការណ៍នេះ។
នាវគ្គផ្ដាច់ព្រ័ត្រនៃមហោស្រពបាញ់ កាំជ្រួចផ្កាអន្តរជាតិ Da Nang ឆ្នាំ ២០១៩ នេះ ក្រុមបាញ់កាំជ្រួចផ្ដាចំនួនពីរមកពីអង់គ្លេស និង ហ្វាំងឡង់បានសង្ដែងយ៉ាងអស្ចារ្យជូនទស្សនិកជន។ តាមរយៈការបាញ់កាំជ្រួចផ្កាគួរឲ្យទាក់ភ្នែកនោះ ក្រុមអង់គ្លេសបានដំណាល់រឿងរ៉ាវអំពីក្តោងទូកបានចេញទៅលំហរសមុទ្រ។ ចំណែកឯក្រុមហ្វាំងឡង់បានកោតសសើរចំពោះស្រុកកំណើតរបស់ខ្លួន ជាមួយបំណងប្រាថ្នាចេញទូកពីរាប់រយជំនាន់។ លោក Vi Kien Thanh ប្រធាននាយកដ្ឋានវិចិត្រសិល្បៈ ថតរូប - ក្រសួងវប្បធម៌កីឡានិងទេសចរណ៍ វៀតណាមបានឲ្យដឹងថា៖
“ឆ្នាំនេះ គណៈចាត់តាំង បានត្រៀមរៀប ចំឲ្យមហោស្រព លើក នេះយ៉ាងល្អ ប្រើសើរណាស់។ ជាពិសេស គណៈចាត់តាំងបានអញ្ជើញក្រុមឆ្នើមៗចំនួន ៨ មកចូលរួមកម្មវិធីនេះ ។ នាវគ្គផ្ដាច់ព្រ័ត្រនេះ ខ្ញុំគិតថា ក្រុមហ្វាំងឡង់ និងក្រុមអង់គ្លេសគឺជាក្រុមឆ្នើមបំផុត ដែលបានសម្ដែងគួរឱ្យចាប់អារម្មណ៍ណាស់”។