មហោស្រពសៀវភៅ រដូវស្លឹកឈើជ្រុះ ដោយប្រធានបទសៀវភៅសមាហរណកម្ម

(VOVWORLD) -មហោស្រពសៀភៅ រដូវស្លឹកឈើជ្រុះ ដោយប្រធានបទ “សមាហរណកម្ម៖ សៀវភៅរួមជាមួយមិត្តឆ្ពោះទៅមហាសមុទ្រ” បានប្រារព្វឡើងនាព្រឹកថ្ងៃទី ៨ វិច្ឆិកា នៅសារមន្ទីរនារីវៀតណាម។
មហោស្រពសៀវភៅ រដូវស្លឹកឈើជ្រុះ ដោយប្រធានបទសៀវភៅសមាហរណកម្ម - ảnh 1មហោស្រពសៀវភៅ រដូវស្លឹកឈើជ្រុះ ដោយប្រធានបទសៀវភៅសមាហរណកម្ម 

មហោស្រពសៀភៅ រដូវស្លឹកឈើជ្រុះ ដោយប្រធានបទ “សមាហរណកម្ម៖ សៀវភៅរួមជាមួយមិត្តឆ្ពោះទៅមហាសមុទ្រ” បានប្រារព្វឡើងនាព្រឹកថ្ងៃទី ៨ វិច្ឆិកា នៅសារមន្ទីរនារីវៀតណាម។

នៅក្នុង មហោស្រពសៀវភៅប្រចាំឆ្នាំនេះ សៀវភៅដ៏សម្បូរបែប អំពីសេដ្ឋកិច្ច អក្សរសាស្ត្រ និងប្រវត្តិសាស្ត្របានឧទ្ទេសនាមដល់អ្នកអាន។ ជាពិសេស រំលឹកខួបអនុស្សវរីយ៍លើកទី ១០០ បដិវត្តខែតុលារុស្ស៊ី រោងបោះពុម្ភផ្សាយ Kim Dong បានឧទ្ទេសនាមដល់អ្នកអាន កម្រងកំណាព្យ “កំណាព្យសរសេរនារាត្រីមិនគេង” របស់មហាកវីរុស្ស៊ី A. Pushkin។

លោកស្រី Khuc Thi Hoa Phuong អគ្គនិពន្ធនាយិកា នាយិការគ្រឹះស្ថានបោះពុម្ភផ្សាយនារី និងជាសមាជិកាគណៈចាត់តាំងមហោស្រពសៀវភៅបានឲ្យដឹងថា៖

“ប្រធានបទនៃមហោស្រពសៀវភៅនេះគឺ " សមាហរណកម្ម៖ សៀវភៅរួមជាមួយមិត្តឆ្ពោះទៅមហាសមុទ្រ " ។ ដូច្នេះយើងខ្ញុំបានឧទ្ទេសនាមសៀវភៅថ្មីជាច្រើនក្បាលដែលទាក់ទិននឹងវប្បធម៌ ប្រវត្តិសាស្ត្ររបស់វៀតណាម ដើម្បីរួមចំណែកជួយឲ្យយុវជនវ័យក្មេងអាចមានចំណេះដឹង គ្រឹះស្ថានជាសារវន្តអំពីទឹកដី និងមនុស្ស ដើម្បីអាចធ្វើសមាហរណកម្មជាមួយពិភពលោកបាន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ