យកមតិដល់របាយការណ៍ស្តីពីការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រ
(VOVWORLD) /  
|
រូបថតVOV |
Vovworld-នាព្រឹកថ្ងៃទី១៨មីនាសិក្ខាសាលាស្តីពីចែករំលែកលទ្ឋផលស្រាវជ្រាវការ
កាត់បន្ថយភាពក្រីក្រដ៍ចីរភាពនិងការយកមតិដល់របាយការណ៍ស្តីពីការអនុវត្ត
គោលនយោបាយកាត់បន្ថយភាពក្រីក្រក្នុងដំណាក់កាល២០០៥-២០១២ត្រូវបាន
រៀបចំឡើងនៅខេត្ត Thai Nguyen ភាគខាងជើងវៀតណាម។នៅទីនេះដំណាង
ទាំងឡាយចាត់ទុកថា៖ការងារកាត់បន្ថយភាពក្រីក្រនៅប្រទេសវៀតណាមពុំទាន់
មានភាពចីរភាពគឺដោយសារ មានភាពយឺតយ៉ាវក្នុងការណែនាំអនុវត្តគោលនយោ
បាយ។ម៉្យាងទៀតប្រសិទ្ឋភាពប្រើប្រាស់ប្រភពហិរញ្ញវត្ថុសំរាប់ការងារនេះ នៅ ទាបដ
ដែល។លោកស្រីVu Quynh Hoa អ្នកសម្របសម្រួលនៃកម្មវិធីគោលនយោបាយផ្សព្វ
ផ្សាយអង្គការ Oxfam ប្រចាំនៅប្រទេសវៀតណាមចាត់ទុកថា៖“នាពេលខាងមុខវៀត
ណាមត្រូវផ្តោតសំខាន់ ដល់ការបង្រួញគំលាតកំរិតរស់អសមភាពភេទពីព្រោះនេះជា
បញ្ហាអាទិភាព១ក្នុងចំណោមបញ្ហាអាទិភាពដែលអាចបងបង្រួញគំលាតរវាងតំបន់
នានានៅវៀតណាម។ “
ក្នុងប៉ុន្មានឆ្នាំជិតៗនេះរដ្ឋាភិបាលវៀតណាមជានិច្ចកាលផ្តល់អាទិភាពវិនិយោគសំរាប់
ការងារកាត់បន្ថយភាពក្រីក្រនិងធានាសុខុមាលភាពសង្គម។អត្រាជនក្រីក្រនៅប្រទេស
វៀតណាមបានបន្ថយពី២២%នាឆ្នាំ២០០៥ចុះត្រឹមតែ៧,៨%នាឆ្នាំ២០១៣៕
-VOVWORLD