យថាទស្សន៍វិនិយោគចូលក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់អាស៊ី-អាគ្នេយ៍


យថាទស្សន៍វិនិយោគចូលក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់អាស៊ី-អាគ្នេយ៍ - ảnh 1
យថាទស្សន៍វិនិយោគចូលក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់អាស៊ី-អាគ្នេយ៍ (Image: VNA)

(VOVworld) – ការដែល សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) នឹងត្រូវបានបង្កើត
ឡើងនាចុងឆ្នាំ ២០១៥ នេះ ត្រូវបានព្យាករណ៍នឹងបើកចេញឱកាសសហប្រតិបត្តិ ការនិងវិនិយោគជាច្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសក្នុងតំបន់។ នេះគឺជាប្រធានបទរបស់សិក្ខាសាលាដែលទើបនឹងប្រព្រឹត្តទៅនាថ្ងៃទី ២ កក្កដា
នៅសឹង្ហបុរី។ នៅសិក្ខាសលាលើកនេះ អាជីវករភាគច្រើនបានអះអាងនូវសក្តា នុភាពនិងឱកាសសហប្រតិបត្តិការលើវិស័យនោះដ៏ធំធេងណាស់ ក្នុងពេលដែល
AEC ត្រូវបានបង្កើតជាផ្លូវការ។ ជាពិសេស អង្គភាពអាជីវកម្មបានវាយតំលៃខ្ពស់ ចំពោះការខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងការចេញផ្សាយឯកសារ
ការកំណត់ច្បាប់ រៀបចំរបៀងគត្តិយុត្តិសំរាប់ការបង្កើតគំរោងការណ៍សហប្រតិបត្តិ ការតាមរូបសណ្ឋានសាធារណៈ-ឯកជន (PPP) រួមចំណែកក្នុងតម្លាភាពបរិយា
កាសវិនិយោគ ក៏ដូចជា បង្កលក្ខណៈងាយស្រួលសំរាប់វិ​និយោគិននៅក្នុងនិង ក្រៅប្រទេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ