យុវជនវៀតណាម និងគោលបំណងចង់រួមចំណែកកសាងយន្តការរំសាយសព្វាវុធប្រកបដោយប្រសិទ្ធភាព
(VOVWORLD) - តំណាងយុវជននៃបណ្ដាប្រទេសបានចែករំលែកទស្សនៈ និងគំនិតអំពីការចូលរួមអប់រំ និងតម្រង់ទិសដៅរបស់យុវជននាបច្ចុប្បន្ននេះ ក្នុងបញ្ហារំសាយសព្វាវុធ។
និស្សិតម្នាក់មកពីសាកលវិទ្យាល័យពាណិជ្ជកម្មក្រៅប្រទេសទីក្រុងហាណូយបានថ្លែងសុន្ទរក (រូបថត៖ TTXVN) |
ក្នុងឱកាសទិវាយុវជនអន្តរជាតិ ១២ ខែសីហានោះ នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវប្រទេសស្វីសនោះ សន្និសីទស្តីពីការរំសាយសព្វាវុធ (CD) បានរៀបចំសម័យប្រជុំពេញអង្គពិសេស ក្រោមប្រធានបត “ យុវជននិងការរំសាយសព្វាវុធ” តាមទម្រង់ផ្ទាល់ និងអនឡាញ។ នៅក្នុងសម័យប្រជុំពេញអង្គនេះ តំណាងយុវជននៃបណ្ដាប្រទេសបានចែករំលែកទស្សនៈ និងគំនិតអំពីការចូលរួមអប់រំ និងតម្រង់ទិសដៅរបស់យុវជននាបច្ចុប្បន្ននេះ ក្នុងបញ្ហារំសាយសព្វាវុធ។ កញ្ញា Phung Trang Linh និស្សិតម្នាក់មកពីសាកលវិទ្យាល័យពាណិជ្ជកម្មក្រៅប្រទេសទីក្រុងហាណូយបានថ្លែងសុន្ទរកថាក្រោមប្រធានបទ “ ការចូលរួមរបស់យុវជនក្នុងការរំសាយសព្វាវុធ” ដោយបានសង្កត់ធ្ងន់ថាយុវជនទូទាំងពិភពលោកនិយាយរួម និងយុវជនវៀតណាមនិយាយដោយឡែក ដែលជាប្រទេសមួយរងផលប៉ះពាល់ជាច្រើនដោយសារសង្គ្រាម គឺសុទ្ធតែមានការយល់ដឹងយ៉ាងច្បាស់លាស់ អំពីសន្តិភាព ហើយមានគោលបំណងចង់រួមចំណែកកសាងយន្តការរំសាយសព្វាវុធប្រកបដោយប្រសិទ្ធភាពផងដែរ៕