រោងចក្រ​កែច្នៃ​ត្រីប្រារបស់វៀតណាមចំនួន ៦ ថែមទៀត​ត្រូវបាន​ទទួលស្គាល់​នាំចេញ​ទៅកាន់សហរដ្ឋអាមេរិក

(VOVWORLD) - វៀតណាមមានរោងចក្រកែច្នៃត្រីប្រាចំនួន ១៩ ដែលត្រូវបានទទួលស្គាល់ថាមានលក្ខខ័ណ្ឌពេញលេញ ដើម្បីនាំចេញទៅកាន់សហរដ្ឋអាមេរិក។
រោងចក្រ​កែច្នៃ​ត្រីប្រារបស់វៀតណាមចំនួន ៦ ថែមទៀត​ត្រូវបាន​ទទួលស្គាល់​នាំចេញ​ទៅកាន់សហរដ្ឋអាមេរិក - ảnh 1រូបថត៖ VOV

នាយកដ្ឋានគ្រប់គ្រងគុណភាពកសិផល រុក្ខផល និងជលផល នៃក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា ទីភ្នាក់ងារអធិការកិច្ច និងសុវត្ថិភាពចំណីអាហារសហរដ្ឋអាមេរិក នៃក្រសួងកសិកម្មសហរដ្ឋអាមេរិក ទើបតែបានទទួលស្គាល់រោងចក្រកែច្នៃត្រីប្រាចំនួន ៦ របស់វៀតណាម ដែល ត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារនេះ។ ដូច្នេះរហូតមកដល់ពេលនេះ វៀតណាមមានរោងចក្រកែច្នៃត្រីប្រាចំនួន ១៩ ដែលត្រូវបានទទួលស្គាល់ថាមានលក្ខខ័ណ្ឌពេញលេញ ដើម្បីនាំចេញទៅកាន់សហរដ្ឋអាមេរិក។

ការដែលសហគ្រាសទាំង៦ នេះត្រូវបានដាក់បញ្ជូលទៅក្នុងបញ្ជីកែច្នៃ និងនាំចេញត្រីប្រាទៅកាន់សហរដ្ឋអាមេរិកនឹងជួយតម្លៃនាំចេញត្រីប្រាសរុបរបស់វៀតណាមទៅកាន់ទីផ្សារអាមេរិកកើនឡើងនាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ