|
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានធ្វើអធិបតីសម័យប្រជុំរដ្ឋាភិបាលជាមួយដំបន់នានា (chinhphu.vn) |
Vovworld-នាព្រឹកថ្ងៃទី២៣ធ្នូ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan
Dung បានធ្វើអធិបតីសម័យប្រជុំរដ្ឋាភិបាលជាមួយដំបន់នានាសំដៅលាតត្រ
ដាងអនុវត្តសេចក្តីសំរេចចិត្តរបស់រដ្ឋសភាអំពីភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
និងពង្រាងថវិការរដ្ឋឆ្នាំ២០១៤។ ចូលរួមសម័យប្រជុំ Onlines មានថ្នាក់ដឹកនាំ
ស្នូលនៃខេត្តក្រុងទាំង៦៣ក្នុងទូទាំងប្រទេស។
ពង្រាងសេចក្តីសំរេចចិត្តអំពីភារកិច្ចដំណោះស្រាយស្នូលបញ្ជាណែនាំ
គ្រប់គ្រងអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងពង្រាងថវិការរដ្ឋឆ្នាំ២០១៤
បានលើកច្បាស់ថា រដ្ឋាភិបាលសំណូមពរក្រសួងស្ថាប័នគណៈកម្មាធិការ
ប្រជាជនខេត្តក្រុងចំណុះមជ្ឈឹមប្រមូលផ្ដុំបញ្ជាគ្រប់គ្រងរៀបចំអនុវត្តដោយ
ព្រមៗគ្នា ប្រកបដោយប្រសិទ្ធភាពក្រុមភារកិច្ចដំណោះស្រាយចំនួន៩។
បញ្ជាណែនាំនៅសន្និសីទ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan
Dung បានស្នើរបណ្ដាដំបន់ប្រមូលផ្ដុំពិភាគ្សាវាយតំលៃស្ថានភាពសេដ្ឋកិច្ច
សង្គមនិងត្រួតពិនិត្យការងារបញ្ជាគ្រប់គ្រងរបស់រដ្ឋាភិបាលក្នុងឆ្នាំ២០១៣
រួមកំលាំងកាយចិត្តអនុវត្តប្រកបដោយជោគជ័យរាល់គោលដៅភារកិច្ច
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៤ដែលរដ្ឋសភាបានអនុម័ត។
តាមរបៀបវារៈ សម័យប្រជុំរដ្ឋាភិបាលជាមួយបណ្ដាដំបន់បានប្រព្រឹត្ត
ទៅក្នុងរយៈពេល២ថ្ងៃ។ បញ្ចប់សម័យប្រជុំ រដ្ឋាភិបាលនឹងផ្សព្វផ្សាយសេចក្តី
សំរេចចិត្តអំពីរាល់ដំណោះស្រាយបញ្ជាណែនាំគ្រប់គ្រងអនុវត្តផែនការ
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងពង្រាងថវិការរដ្ឋឆ្នាំ២០១៤ដើម្បីឯកភាពលាត
ត្រដាងបានអនុវត្តលើទូទាំងប្រទេស៕