រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទដោះស្រាយអំពីការរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ
|
រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Cao Duc Phat (VOV) |
Vovworld-នាព្រឹកថ្ងៃទី៣១ធ្នូ គណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភាបានរៀបចំ
សម័យប្រជុំដោះស្រាយដោយប្រធានបទ រៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ
លើកកំពស់ទិន្នផលគុណភាពនិងលទ្ធភាពប្រកួតប្រជែងនៃផ្នែកកសិរុក្ខាជលផល
វៀតណាម។ រាយការណ៍ស្ថានភាពរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញនៅសម័យ
ប្រជុំនេះ រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Cao Duc Phat បានឲ្យ
ដឹងថា ក្រោយរយៈពេលជាង១ឆ្នាំអនុវត្តគំរោងការរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្ម
តាមទិសលើកកំពស់តំលៃកំណើននិងអភិវឌ្ឍន៍ដ៏ចីរភាព រចនាសម្ព័ន្ធផ្នែកផលិតកម្ម
បន្តបានកែលំអរតាមទិសដៅពង្រីកឧត្តមភាពរបស់ដំបន់នីមួយៗនិងទូទាំងប្រទេស
ផ្សាភ្ជាប់នឹងទីផ្សារអនុវត្តវិទ្យាសាស្ត្របច្ចេកទេសត្រូវបានជំរុញ។ គុណភាពកំណើន
បន្តបានកែលំអរ អត្រាតំលៃកំណើនក្នុងចំណោមតំលៃផលិតកម្មផ្នែកសរុបបានកើនឡើងពី៥៧%នាឆ្នាំ២០១០ឡើងដល់៦៧,៨%នាឆ្នាំ២០១៤។ រដ្ឋមន្ត្រីលោក Cao Duc
Phat បានឲ្យដឹងថា ផ្នែកកសិកម្មកំណត់ផ្នែកលោតផ្លោះចំនួន២ដើម្បីអនុវត្តរៀបចំ
រចនាសម្ព័ន្ធខឿនកសិកម្មក្នុងឆ្នាំ២០១៥នោះគឺជំរុញស្រាវជ្រាវផ្ទេរប្តូរអនុវត្តវិទ្យាសាស្ត្រ
បច្ចេកវិទ្យានិងរៀបចំផលិតកម្មឡើងវិញ។
“ចំពោះវិទ្យាសាស្ត្របច្ចេកវិទ្យា ផ្នែកមួយយើងខ្ញុំលាតត្រដាងច្បាប់វិទ្យាសាស្ត្រ
បច្ចេកវិទ្យាដែលរដ្ឋសភាបានអនុម័តរួមជាមួយក្រសួងវិទ្យាសាស្ត្របច្ចេកវិទ្យា ផ្សេង
ទៀតក្នុងការអភិវឌ្ឍន៍កសិកម្មដំណាក់កាលខាងមុខតួនាទីអង្គភាពអាជីវកម្មដ៏ធំធេង
យើងខ្ញុំមានគោលការណ៍រួមជាមួយក្រសួងវិទ្យាសាស្ត្របច្ចេកវិទ្យាអនុវត្តរាល់គោល
នយោបាយថ្មីលើកទឹកចិត្តការចូលរួមរបស់អង្គភាពអាជីវកម្មក្នុងការស្រាវជ្រាវផ្ទេរប្តូរ
និងអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា៕”