រដ្ឋមន្ត្រីក្រសួងហិរញ្ញ វត្ថុ Vuong Dinh Hue ចរចារដោយប្រើវីដេអូខុនហ្វើរីនជាមួយ ប្រជាជន
រសៀលថ្ងៃទី១៧មករារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Vuong Dinh Hue បានចរចារដោយប្រើវីដេអូ
ខុនហ្វើរីនជាមួយប្រជាជនតាមរយះទំព័រវេបអេឡិចត្រូនិចរដ្ឋាភិបាល។ បញ្ហាក្ដៅគគុកជា
ច្រើន ដែលប្រជាជន នឹងអង្គភាពអាជីវកម្មយកចិត្តទុកដាក់ដូចជា ការកែសម្រួលតំលៃអគី្គ
សនីប្រេងសាំងក្នុងឆ្នាំ២០១២ ការគ្រប់គ្រងតំលៃ ទីផ្សារបញ្ហាឧបត្ថម្ភអង្គភាពអាជីវកម្ម រួម ជាមួយបញ្ហាជាច្រើនផ្សេងទៀតត្រូវបានមិត្តអ្នកអានចោទសំណួរជាច្រើន។រដ្ឋមន្ត្រីVuong
Dinh Hue អះអាងថា៖ពេលដែលរដ្ឋដំឡើងថ្លៃអគី្គសនី សុទ្ធតែមានគោលនយោបាយឧប
ត្ថម្ភអ្នកក្រីក្រ នឹងអ្នកមានចំណូលទាប។លោកបញ្ជាក់ថា៖ ក្រៅពីការកែសម្រួលតាមយន្ត
ការទីផ្សារដើម្បីទាក់ទាញទុនវិនិយោគរដ្ឋាភិពបាលក៏មានគោលនយោបាយចំពោះអ្នកក្រី
ក្រដែរ។ ថ្លៃអគី្គសនីឆ្នាំ ២០១២ត្រូវបានគិតតាមតំលៃផលិតផលនៃផែនការឆ្នាំ២០១២បូក នឹងការខាតបង់១ចំណែករបស់ឆ្នាំ២០១០នឹងថ្លៃលក់ធ្យូង។ថ្លៃអគី្គសនីក៏បានដំឡើងដែរ
តែក្នុងកំរិតកំណត់។គោលដៅគឺដល់ឆ្នាំ២០១៣អគី្គសនីប្រេងសាំងនឹងបានគិតតាមគោល
ការណ៏ ទីផ្សារដោយធានាគោលដៅរាំងស្កាត់អតិផរណានៅកំរិតក្រោម ១០%។ ចំពោះ ដំ
ណោះ ស្រាយដោះស្រាយការលំបាកសម្រាប់អង្គភាពអាជិវកម្ម រដ្ឋមន្រ្តី Vuong Dinh Hue
ឲ្យដឹងថា ៖ទស្សនៈមុនក៏ដូចជាក្រោយរបស់ក្រសួងគឺ គោលនយោបាយពន្ធត្រូវជា គោល នយោបាយណែនំា និងលើកទឹកចិត្តប្រភព កម្លាំង ជំរុញការអភិវឌ្ឍន៌ធ្វើផលិតអាជីវកម្ម។ ចំពោះរាល់ការងឿងឆ្ងល់ អំពីគោលដៅរបស់ក្រសួងហិរញ្ញវត្ថុបានលើកចេញក្នុងឆ្នាំ២០១២ គឺបន្ថយចំណាយថវិការហួសកម្រិតចុះក្រោម ៤,៨%។ រដ្ឋមន្រ្តី Vuong Dinh Hue ក៏បានឲ្យ
ដឹងថា ៖ក្នុងឆ្នាំ២០១២ កម្រោងថវិការត្រូវបានគិតគូរយ៉ាងតឹងរឹង។ ក្នុងលក្ខណៈដូចសព្វ
ថ្ងៃ អតិផលរណានៅខ្ពស់ ម៉ាក្រូសេដ្ឋកិច្ចមានអស្ថិរភាព។ រដ្ឋមន្រ្តី Vuong Dinh Hue ក៏បាន វិភាគនិងឆ្លើយសំនួរមួយចំនួនដែលមិត្តអ្នកអានលើទូទាំងប្រទេសយកចិត្តទុកដាក់ដូចជា
បញ្ហាប្រឆំាងនឹងការផ្ទេប្តូរតម្លៃ បញ្ហាព័ន្ធប្រើប្រាស់ដី ការគ្រប់គ្រងតម្លៃ ពិសេសក្នុងរយៈ
ពេលចុងឆ្នាំ ឬរយៈពេលដំឡើងប្រាក់បៀវត្សជាដើម៕នាគោលដៅរាំងស្កាត់ អតិផរណា នៅកំរិតក្រោម ១០%