រាត្រីកម្ពុជាត្រូវបានប្រព្រឹត្តិទៅនៅទីក្រុង​ហូជីមិញ

សន្និសីទអភិបាលទីក្រុងនៃ បណ្ដាទីក្រុងទេសចរណ៍ ​មហាអនុតំបន់​ទន្លេ​មេគង្គ  ឆ្នាំ ២០១២ និងកម្មវិធី៖ រាត្រីកម្ពុជា ​ត្រូវបានប្រព្រឹត្តិទៅ ​នាយប់​ថ្ងៃទី ១៣ កញ្ញា  ក្នុង ក្របខ័ណ្ឌនៃផ្សារណាត់ទេសចរណ៍អន្តរជាតិ ទីក្រុង​ហូជីមិញ។ នៅសន្និសីទលើកនេះ  អភិបាលទីក្រុងនានា បានអនុម័តលើយុទ្ធសាស្ត្រ និងដំណើការសហប្រតិបត្តិការ
ទេសចរណ៍ ២០១១-២០១៥​របស់មហាអនុតំបន់ទន្លេមេគង្គ បើកទូលាយ និងចុះហត្ថ
លេខា លើសេចក្ដីថ្លែងការណ៍រួម។ សេចក្ដីថ្លែងការណ៍រួមនេះ បានលើកច្បាស់នូវ ការ
សន្យា​បង្កើន និង​លើកទឹកចិត្តស្ថាប័នទេសចរណ៍នៃភាគីនានា សហប្រតិ​បត្តិការ​ជាមួយគ្នា ដើម្បីផ្លាស់ប្តូរព័ត៍មាន និងចែករំលែកបទពិសោធន៍ …ល។ ថ្លែងមតិនៅ ទីនេះ ប្រធានគណះកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Le Hoang Quan បាន
លើកច្បាស់ថា៖

          “យើងខ្ញុំមានគោលបំណងថា៖​ពីលើកក្រោយនេះ នឹងមានបន្ថែម​ថ្នាក់​ដឹកនាំ​ទីក្រុង ក្នុងមហាអនុតំបន់ទន្លេមេគង្គ ចូលរួមសន្និសីទ។ ព្រឹត្តិការណ៍​នេះ ត្រូវបានរៀប ចំឡើង ជាមួយ គោលបំណងអភិវឌ្ឍន៍ ពង្រឹងនិងពង្រីក​រាល់លទ្ធផលដែលទទួល
បាន។ យើងខ្ញុំជឿជាក់ថា ​សន្និសីទ​អភិបាល​ទីក្រុងនៃបណ្ដាទីក្រុងទេសចរណ៍  មហាអនុតំបន់ទន្លេមេគង្គ ជាខឿនគ្រិះ​​សំខាន់ ក្នុងការអភិវឌ្ឍន៍ ទេសចរណ៍  នៃប្រទេសទាំងឡាយក្នុងមហាអនុ​តំបន់ទន្លេមេគង្គ។”

រាត្រីកម្ពុជាត្រូវបានប្រព្រឹត្តិទៅនៅទីក្រុង​ហូជីមិញ - ảnh 1
រាត្រីកម្ពុជាត្រូវបានប្រព្រឹត្តិទៅនៅទីក្រុង​ហូជីមិញ(http://www.dulichhaiphong.gov.vn)


ប្រតិកម្មទៅវិញ

ផ្សេងៗ