រៀបចំការស្ទង់មតិប្រជាជនអំពីសេចក្ដីព្រាងច្បាប់ដីធ្លី(ធ្វើវិសោធនកម្ម)
(VOV World)_នាព្រឹកថ្ងៃទី ៣១ មករា នៅទីក្រុងហាណូយ ក្រសួងធនធាននិង បរិស្ថានវៀតណាម បានរៀបចំសន្និសីទ Online អនុវត្តសេចក្ដីសម្រេចចិត្តរបស់គណះ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម ផែនការរៀបចំការស្ទង់មតិប្រជាជនចំពោះ សេចក្ដីព្រាងច្បាប់ដីធ្លី (ធ្វើវិសោធនកម្ម)។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី វៀត ណាម លោក Hoang Trung Hai បានស្នើថា÷ការស្ទង់មតិប្រជាជនអំពីសេចក្ដីព្រាង
ច្បាប់ ដីធ្លី (ធ្វើវិសោធនកម្ម)ត្រូវធានាស្មារតីប្រជាធិបតេយ្យ បើកចំហរ វិទ្យាសាស្ត្រ ជាមួយបណ្ដារបៀបសមស្រប បង្កលក្ខណះងាយស្រួលដើម្បីជនគ្រប់រូបចូលរួម÷
“ ខ្ញុំមានគោលបំណងថា÷គ្រប់ក្រសួងស្ថាប័ន អង្គការនយោបាយ តំបន់ និងប្រ ជាជនទាំងមូលចូលរួមយ៉ាងសកម្ម ចូលក្នុង សេចក្ដីព្រាងច្បាប់ដីធ្លី (ធ្វើវិសោធនកម្ម)។ ពីព្រោះ ការកំណត់តួនាទី ថានះរបស់ច្បាប់ដីធ្លី មានការជិះឥទ្ធិពលដល់ប្រជាជនគ្រប់
រូប និងលើគ្រប់វិស័យរបស់ជីវភាពរស់នៅ សេដ្ឋកិច្ច និងសង្គម៕ ”
|
ឧបនាយករដ្ឋមន្ត្រី វៀតណាម លោក Hoang Trung Hai (http://doanhnghiepodessa.com) |