|
រៀបចំសកម្មភាពជាច្រើនអបអរសាទរទិវាវប្បធម៌បណ្ដាជនជាតិវៀតណាម |
(VOV)_ដោយប្រធានបទ” ចង្វាក់ពីព្រៃភ្នំ” បណ្ដាសកម្មភាពអបអរសាទរទិវាវប្បធម៌បណ្ដាជន ជាតិវៀតណាម នឹងប្រព្រឹត្តិទៅនៅភូមិវប្បធម៌-ទេសចរណ៍ បណ្ដាជនជាតិវៀតណាម (ជាយទីក្រុងហា ណូយ) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២៣មេសា។ ចូលរួមសកម្មភាពទាំងនេះ មានដំណាងជនជាតិចំនួន៨គឺ៖Muong, Thai , Kho Mu, Dao , Tay, Ede, Ta Oi និងខ្មែរណាមបូ។ ដែលក្នុងនោះមាន តំណាងចំនួន៥០រូបជាព្រឹទ្ធាចារ្យ មេភូមិសិប្បករ របស់បណ្ដាជនជាតិមកពីគ្រប់ខេត្តនិងទីក្រុងក្នុងទូទាំងប្រទេស។
ក្នុងឱកាសនេះ សកម្មភាពជាច្រើនបានឧទ្ទេសនាម លើកសរសើរចំណុចវប្បធម៌ដ៏វិសេសវិសាល របស់ជនរួមជាតិជាជនជាតិភាគតិចបានរៀបចំ ដូចជា៖ការតាំងបង្ហាញ តាំងពិព័រណ៌ និងសម្ដែងសិល្បះ រៀបចំពិធីបុណ្យប្រពៃណីនានា៕