រំភើបចិត្ត ​និងមាន​មោទនភាព​ក្នុងពិធី​រំលឹក​ខួប​លើក​ទី​៧០​នៃ​ជ័យ​ជំនះ​ Dien Bien Phu

(VOVWORLD) - ទស្សនាការផ្សាយបន្តផ្ទាល់ពិធីក្បួនដង្ហែ និងព្យុហយាត្រារំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤) ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ៧ ឧសភា នៅទីក្រុង Dien Bien Phu ខេត្ត Dien Bien ប្រជាជន និងភ្ញៀវទេសចរបានបង្ហាញពីអារម្មណ៍រំភើបចិត្ត និងមោទនភាពរបស់ខ្លួន។ 
រំភើបចិត្ត ​និងមាន​មោទនភាព​ក្នុងពិធី​រំលឹក​ខួប​លើក​ទី​៧០​នៃ​ជ័យ​ជំនះ​ Dien Bien Phu - ảnh 1លោកស្រី Vu Thi Tham អតីតនាយទាហានពេទ្យយោធាមកពីទីក្រុង Hai Duong

កញ្ញា Thu Huyen សិស្សវិទ្យាល័យនៅទីក្រុង Dien Bien បាននិយាយថា៖ “ខ្ញុំឃើញថាពិធីក្បួនដង្ហែព្យុហយាត្រាពិតជាអស្ចារ្យណាស់។ បរិយាកាសសប្បាយរីករាយខ្លាំងណាស់ ប្រជាជនគាំទ្រនិងទស្សនាយ៉ាងសប្បាយរីករាយណាស់។ ខ្ញុំមានមោទនភាពយ៉ាងខ្លាំងចំពោះជ័យជម្នះ Dien Bien Phu “។

មានវត្តមាននាវេលាម៉ោង ៥ ព្រឹក ដើម្បីរង់ចាំក្បួនព្យុហយាត្រា លោកស្រី Vu Thi Tham អតីតនាយទាហានពេទ្យយោធាមកពីទីក្រុង Hai Duong បាននិយាយថា៖ “ក្នុងដួងចិត្តខ្ញុំតែងតែដឹងគុណចំពោះមនុស្សជំនាន់មុន ដែលបានមានទឹកចិត្តក្លាហាន ហើយបានពលីជីវិតដើម្បីទទួលបានជ័យជំនះ Dien Bien Phu។ ខ្ញុំក៏មានមោទនៈភាពផងដែរ នៅពេលដែលរដ្ឋបានរៀបចំពិធីធំៗបែបនេះ ពោលគឺ មិនត្រឹមសម្រាប់ជំនាន់យើងខ្ញុំប៉ុណ្ណោះទេ ថែមទាំងសម្រាប់យុវជនវ័យក្មេងទៀតផង ដើម្បីរក្សាការកោតសរសើរ និងដឹងគុណដល់បុព្វការីជនផងដែរ”។

មានវត្តមាននៅក្នុងហ្វូងមនុស្សដែលកំពុងទស្សនាក្បួនដង្ហែនៅព្រឹកនេះ លោក Roland Gaul ភ្ញៀវទេសចរមកពីប្រទេសលុចសំបួ បានកាន់ទង់ជាតិវៀតណាម និងលុចសំបួបានសំណេះសំណាលថា៖ “ខ្ញុំបានស្រាវជ្រាវខ្លះអំពីប្រវត្តិសាស្ត្រយោធា ដូច្នេះខ្ញុំតែងតែចង់មកទីនេះ។ លើកទីមួយ ដែលខ្ញុំមកកាន់ Dien Bien Phu គឺកាលពី ២៥ ឆ្នាំមុន ហើយលើកនេះខ្ញុំពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ នៅពេលដែលបានចូលរួមព្រឹត្តិការណ៍ដ៏អធិកអធមដូច្នេះផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ