រួមដៃជំនះពុះពារលើផលវិបាកដោយគ្រាប់បែកម៉ីនក្រោយសង្គ្រាមនៅវៀតណាម
VINH PHONG -  
(VOVWORLD) /  
|
សន្និសីទដៃគូរអភិវឌ្ឍន៍ជំនះពុះពារលើផលវិបាកដោយគ្រាប់បែកម៉ីនក្រោយសង្គ្រាមនៅវៀតណាម (VOV) |
Vovworld-នាព្រឹកថ្ងៃទី១៤មិនានៅទីក្រុងហាណូយវៀតណាម គណៈកម្មាធិការបញ្ជាជាតិទទួលបន្ទុកកម្មវិធីសកម្មភាពជាតិជំនះពុះពារលើផលវិបាក
ដោយគ្រាប់បែកម៉ីនក្រោយសង្គ្រាម (គណៈកម្មាធិការបញ្ជាលេខ៥០៤)បាន
រៀបចំសន្និសីទដៃគូរអភិវឌ្ឍន៍ជំនះពុះពារលើផលវិបាកដោយគ្រាប់បែកម៉ីន
ក្រោយសង្គ្រាមនៅវៀតណាម។ ចូលរួមមាននាយករដ្ឋមន្ត្រីវៀតណាមលោក
Nguyen Tan Dung ដំណាងរដ្ឋាភិបាលស្ថានទូតនៃបណ្ដាប្រទេសនិងអង្គការ
អន្តរជាតិទៀតផង។
ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung បានឲ្យដឹងថា ជារៀងរាល់ឆ្នាំរដ្ឋាភិបាលវៀតណាមបានលៃទុកចំនួនប្រាក់ប្រមាណ៨០ដល់ ១០០លានដុល្លារអាមេរិកសំរាប់ការងារនេះនិងក្នុងប៉ុន្មានឆ្នាំខាងមុខ វៀតណាម
ត្រូវការចំនួនប្រាក់ជាង១ម៉ឺនលានដុល្លារអាមេរិកដើម្បីជំនះពុះពារលើផលវិបាក
ក៏ដូចជាដោះស្រាយស្ថានភាពបំពុលគ្រាប់បែកម៉ីន។ នាយករដ្ឋមន្ត្រីបានអំពាវនាវឲ្យអាមេរិករួមចំណែកជាច្រើនថែមទៀតនិងមានប្រសិទ្ធភាពក្នុងការ
រាវរកសម្អាតជំនះពុះពារលើផលវិបាកដោយគ្រាប់បែកម៉ីននៅសេសសល់
ក្រោយសង្គ្រាមនៅវៀតណាម។
“យើងខ្ញុំស្នើរអ្នកធ្វើហិរញ្ញប្បទានឯកអគ្គរដ្ឋទូតមិត្តភក្តអន្តរជាតិយកចិត្តទុក
ដាក់ផ្លាស់ប្តូរមតិដោយចំហរនិងចូលរួមយ៉ាងសកម្មក្នុងការបង្កើតនិងសកម្មភាព
របស់ក្រុមដៃគូរដើម្បីជួយឧបត្ថម្ភវៀតណាមនិងគណៈកម្មាធិការបញ្ជាលេខ៥០៤
ក្នុងការងារជំនះពុះពារលើផលវិបាកដោយគ្រាប់បែកម៉ីន។ យើងខ្ញុំជឿជាក់ថា
ការរួមដៃជំនះពុះពារលើផលវិបាកដោយគ្រាប់បែកម៉ីននៅវៀតណាមនឹងទទួល
បានលទ្ធផលល្អប្រសើថែមទៀតក្នុងរយៈពេលខាងមុខ។”
ក៏ក្នុងសន្និសីទនេះដែរ មជ្ឈមណ្ឌលរាវរកបំផ្លាញភាពគ្រាប់ម៉ីនវៀតណាម
បាន បង្ហាញមុខ ដោយទទួលបន្ទុកភារកិច្ចរៀបចំ ចាត់ចែង និងរួមផ្សំអនុវត្តន៍រាល់ ភារកិច្ចរបស់កម្មវិធីនេះ រួមទាំងអនុវត្តវ៍បណ្តាសកម្មភាពសហប្រតិបត្តិការអន្តរជាតិ ចលនាផ្តល់ជំនួយសម្រាប់វិស័យជំនះពុពារផលវិបាកដោយគញរាប់បែកម៉ីនក្រោយ
សង្គ្រាមនៅ វៀតណាម។
មុននោះ នាយប់ថ្ងៃទី១៣មិនា នៅរោងមហោស្រពហាណូយបានប្រព្រឹត្ត ទៅការជួបប្រាស្រ័យស្តីអំពី “សារព័ណ៌បៃតង់ពីទឹកដីវៀតណាម”។ ថ្លែងមតិនៅ
ទីនេះ ប្រធានគណៈកម្មាធិការមជ្ឈឹមរសិរ្សមាតុភូមិវៀតណាម លោក Nguyen
Thien Nhan បានសង្កត់ធ្ងន់ថា៖
“មិនដឹងថាមកដល់ពេលណាមនុស្សនិងកុមារវៀតណាមរួចផុតពីការស្លាប់
ដោយគ្រប់បែកម៉ីន? ដើម្បីកាត់បន្ថយពេលវេលានេះ ការចែករំលែករបស់មិត្តភក្តិ អន្តរជាតិគឺថ្នៃថ្នូរណាស់។ ដើម្បីជួយជំនះពុះពារផលវិបាកដោយគ្រាប់បែកម៉ីន
វៀត ណាមកំពុងចលនា បង្កើតសមាគម និងមូលនិធិឧបត្ថម្ភ ជំនះពុះពារលើផល វិបាកដោយគ្រាប់បែកម៉ីន។ខ្ញុំសង្ឃឹមថា មិត្តភក្តិអន្តរជាតិយល់ច្បាស់អំពីសភាព
ការណ៍ គ្រាប់បែកនៅសេសសល់ក្រោយសង្គ្រាមនៅវៀតណាមនិងមានការជួយ
ឧបត្ថម្ភ វៀតណាមច្រើនជាងទៀត”៕
VINH PHONG
-VOVWORLD