រួមមតិទៅក្នុងពង្រាងគំរោងការបន្តផ្លាស់ប្តូរថ្មីបណ្ដាស្ថាប័នរបស់រដ្ឋសភា

រួមមតិទៅក្នុងពង្រាងគំរោងការបន្តផ្លាស់ប្តូរថ្មីបណ្ដាស្ថាប័នរបស់រដ្ឋសភា - ảnh 1
លោកស្រី Tong Thi Phong សមាជិការការិយាល័យនយោបាយនិងជាអនុប្រធានរដ្ឋសភា (VOV)



        Vovworld-ដើម្បីសកម្មភាពរបស់រដ្ឋសភាកាន់តែមានប្រជាធិបតេយ្យជាក់
​ស្ដែង​និងប្រសិទ្ធភាពនោះ ទាមទារដ្ឋសភាត្រូវមានការផ្លាស់ប្តូរថ្មីអំពីរបៀបធ្វើ
សកម្មភាព​និងយន្តការប្រតិបត្តិ។ នេះជាខ្លឹមសានៃសន្និសីទយកមតិរួមចំណែក
អំពីពង្រាង គំរោងការបន្តផ្លាស់ប្តូរថ្មីបណ្ដាស្ថាប័នរបស់រដ្ឋសភាដោយគណៈ
កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភារៀបចំនាថ្ងៃទី១៦តុលានៅទីក្រុង Ha Long ខេត្ត
Quang Ninh។

        តាមលោក Pham Minh Chinh លេខាគណៈកម្មាធិការបក្សខេត្ត Quang Ninh
ថា សំណូមពរមួយក្នុងចំណោមសំណូមពរផ្លាស់ប្តូរថ្មីគឺសកម្មភាពរបស់គណៈ​
ប្រតិភូ​រដ្ឋសភាត្រូវច្បាមជាប់មូលដ្ឋានជាងទៀត បរិមាណសមាជិកសភាជំនាញ​ឯកទេសត្រូវបានកើនឡើង។ យល់ព្រមជាមួយមតិនេះ លោក​ស្រី Tong Thi Phong សមាជិការការិយាល័យនយោបាយនិងជាអនុប្រធានរដ្ឋសភាបានសង្កត់​ធ្ងន់​ថា៖

        “យើងត្រូវបង្កើនជាជំហានៗសមស្របនូវបរិមាណសមាជិកសភាជំនាញ​
ឯកទេស លើមូលដ្ឋានធានាចរិតលក្ខណ់ដំណាងជំនាញ ប៉ុន្តែត្រូវស្រាវជ្រាវអំពី​
ការ​លើកកំពស់បទដ្ឋានជំនាញឯកទេស។ បន្តផ្លាស់ប្តូរថ្មីបណ្ដាដំណើរការនិង​លើកកំពស់គុណភាពកសាងច្បាប់ ដំណើរការឃ្លាំមើលក្នុងសកម្មភាពការសំរេច​
ចិត្ត​​ទាក់ទិនដល់បណ្ដាបញ្ហាសំខាន់នៃប្រទេសជាតិ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ