រយៈពេល ៤ ខែដើមឆ្នាំ ២០២៤ វៀតណាមទាក់ទាញ ទុនវិនិយោគបរទេសជាង ៩ ពាន់លានដុល្លារអាមេរិក

(VOVWORLD) - គួរកត់សម្គាល់ថា ទុនអនុវត្តន៍គម្រោង វិនិយោគបរទេសត្រូវបានប៉ាន់ប្រមាណថាសម្រេចបានប្រមាណ ៦,២៨ ពាន់លានដុល្លារអាមេរិក កើនឡើង ៧,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមនាយកដ្ឋានវិនិយោគបរទេស នៃក្រសួងផែនការ និងវិនិយោគវៀតណាមបានឲ្យដឹងថា គិតត្រឹមថ្ងៃទី ២០ ខែមេសា ទុនចុះបញ្ជីថ្មីសរុប កែសម្រួល និងវិភាគទានទុនទិញភាគហ៊ុន និងទិញ ទុនវិភាគទានរបស់វិនិយោគិនបរទេសនៅវៀតណាមសម្រេចបានជាង ៩ ពាន់លានដុល្លារអាមេរិក កើនឡើង ៤,៥% បើធៀបនឹងរយៈពេលដូចគ្នាតាំងពីឆ្នាំទៅមិញ។ គួរកត់សម្គាល់ថា ទុនអនុវត្តន៍គម្រោង វិនិយោគបរទេសត្រូវបានប៉ាន់ប្រមាណថាសម្រេចបានប្រមាណ ៦,២៨ ពាន់លានដុល្លារអាមេរិក កើនឡើង ៧,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ វិនិយោគិនបរទេសបានវិនិយោគលើវិស័យចំនួន ១៧ ក្នុងចំណោមវិស័យសេដ្ឋកិច្ចជាតិទាំង ២១។ ទុនវិនិយោគប្រមូលផ្តុំភាគច្រើននៅតាមខេត្ត ទីក្រុងដែលមានគុណសម្បត្តិជាច្រើនក្នុងការទាក់ទាញការវិនិយោគពីបរទេស មានហេដ្ឋារចនាសម្ព័ន្ធល្អ ធនធានមនុស្សមានស្ថិរភាព ខិតខំប្រឹងប្រែងកែទម្រង់បែបបទរដ្ឋបាល និងមានភាពស្វាហាប់ក្នុងការជំរុញការវិនិយោគដូចជា៖ ទីក្រុងហាណូយ  Bac Ninh  Quang Ninh  Thai Nguyen ទីក្រុងហូជីមិញ Dong Nai  Ba Ria - Vung Tau  Hung Yen  Bac Giang និង Hai Phong។ គម្រោងធំៗជាច្រើនលើវិស័យថាមពលត្រូវបានវិនិយោគថ្មី និងពង្រីកទុនក្នុងរយៈពេល ៤ ខែកន្លងទៅផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ