រំលឹកខួបលើកទី២០ការងារចលនាបរិចាកឈាមស្ម័គ្រចិត្ត

រំលឹកខួបលើកទី២០ការងារចលនាបរិចាកឈាមស្ម័គ្រចិត្ត - ảnh 1
អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាមលោកស្រី Nguyen Thi Xuyen (VOV)

        Vovworld-នាព្រឹកថ្ងៃទី១៦កុម្ភៈនៅទីក្រុងហាណូយ ក្នុងក្របខ័ណ្ឌពិធីប្រារព្ធ​
ពិធីបុណ្យ Xuan Hong ឆ្នាំ២០១៤ ក្រសួងសុខាភិបាលវៀតណាមបានរៀបចំ​ខួប​
លើក​ទី២០នៃការងារចលនាបរិចាកឈាមស្ម័គ្រចិត្ត (១៩៩៤-២០១៤)។ ថ្លែងមតិ​
នៅ​​ពីធីនេះ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាមលោកស្រី Nguyen Thi Xuyen បានវាយតំលៃខ្ពស់តួនាទីបំផុសភាពម្ចាស់ការច្នៃប្រឌិតរបស់វិទ្យាស្ថាន​ឈាម​វិទ្យា-បរិចាកឈាមមជ្ឈឹមក្នុងការធ្វើអធិបតីសេនាធិការនិងអនុវត្តកម្មវិធី​ចលនាបរិចាក
ឈាមស្ម័គ្រចិត្តក្នុងទូទាំងប្រទេសក្នុងរយៈពេលកន្លងមក។ អនុរដ្ឋមន្ត្រី Nguyen Thi
Xuyen បានសង្កត់ធ្ងន់ថា៖

        “ក្នុងអំឡុង២០ឆ្នាំកន្លងមក តំលៃដ៏ធំធេងបំផុតដែលការងារចលនា​បរិចាក​ឈាមស្ម័គ្រចិត្តនាំមកគឺជួយឲ្យយើងមានឈាមជាង៨,២លានអង្គភាពបំរើការ​ព្យាបាលសំរាប់អ្នកជំងឺរាប់លាននាក់ និងមនុស្សជាច្រើនត្រូវបានជួយសង្គ្រោះ​ដោយបានបញ្ចូលឈាម។ អាចនិយាយបានថា ចលនាបរិចាកឈាមស្ម័គ្រចិត្ត​បាន​រួមចំណែកធ្វើឲ្យសង្គមកាន់តែមនុស្សសាស្ត្រជាងពីមួយថ្ងៃទៅមួយថ្ងៃ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ