រំលឹកខួបលើកទី២០នៃទំនាក់ទំនងពាណិជ្ជកម្មវៀតណាម-អាមេរិក

រំលឹកខួបលើកទី២០នៃទំនាក់ទំនងពាណិជ្ជកម្មវៀតណាម-អាមេរិក - ảnh 1
អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី Hilary Clinton (VOV)

        Vovworld-នាព្រឹកថ្ងៃទី១១កុម្ភៈ(តាមម៉ោងវៀតណាម) នៅសាលប្រជុំអាគ៌ា
Dirksen នៃព្រឹទ្ធសភាអាមេរិកស្ថានទូតវៀតណាមប្រចាំនៅអាមេរិកបាន​រៀបចំ​ពិធី​រំលឹកខួបអនុស្សាវរីយ៍លើកទី២០នៃទំនាក់ទំនងពាណិជ្ជកម្មវៀតណាម-អាមេរិក​​
(ទី៣កុម្ភៈ)។ ថ្លែងមតិបើកពិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក
Nguyen Quoc Cuong បានរំលឹកខ្លឹមសារក្នុងសំបុត្រដែលប្រធានរដ្ឋវៀតណាម​លោក
Truong Tan Sang ផ្ញើរជូនអតីតប្រធានាធិបតីអាមេរិកលោក Bill Clinton ក្នុងឱកាសនេះ
ក្នុងនោះឲ្យដឹងថា ការសំរេចចិត្តនេះបានបញ្ឈប់ជំពូកដ៏លំបាក​ក្នុង​ប្រវត្តិសាស្ត្រនៃ
ប្រទេសទាំងពីរ បើកចេញនូវសករាជ្យថ្មីនៃទំនាក់ទំនងទ្វេភាគី។

        រីឯរដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry និងព្រឹទ្ធសមាជិក Mc Cain សុទ្ធតែសង្កត់ធ្ងន់ទៅលើអត្ថន័យប្រវត្តិសាស្ត្រនៃសេចក្តីសំរេចចិត្តនាថ្ងៃទី៣កុម្ភៈឆ្នាំ​
១​៩៩៤របស់រដ្ឋអំណាច Bill Clinton។

        រីឯអតីតរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី Hilary Clinton បានសម្ដែង​ការ​ចាប់
អារម្មណ៍ចំពោះរាល់សមិទ្ធិដែលវៀតណាមទទួលបានក្នុង១ទស្សវត្សកន្លងមកបន្ទាប់
ពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រជាលើកដំបូង។ លោកស្រីបានចែករំលែក​ថា៖

         “ក្នុងពេលមានឱកាសត្រឡប់មកទីក្រុងហាណូយជាមួយតួនាទីជារដ្ឋមន្ត្រីការ
បរទេសអាមេរិក ខ្ញុំមានការភ្ញាក់ខ្លួនចំពោះការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លារបស់វៀតណាម​ក៏​ដូចជាវឌ្ឍនភាពក្នុងទំនាក់ទំនងរវាងវៀតណាម-អាមេរិក។ តំលៃពាណិជ្ជកម្ម​ទ្វេភាគី​បានកើនឡើងជិត២៥ពាន់លានដុល្លារអាមេរិកនិងបន្តកើនឡើងជារៀងរាល់ឆ្នាំ។ ជា​មួយទំនាក់ទំនងដៃគូរលើគ្រប់វិស័យ វៀតណាមនិងអាមេរិកនឹងសហប្រតិបត្តិ​ការ​លើ
វិស័យជាច្រើន ពីការពារបរិស្ថានដល់ការធានាសិទ្ធិសេរីភាពនាវាចរណ៍នៅ​សមុទ្រខាង
កើត៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ