រំលឹកខួបលើកទី៤០នៃដំណើរទស្សនកិច្ចរបស់អគ្គមគ្គុទ្ទេស Fidel Castro មកដំបន់រំដោះភាគខាងត្បូង។
(VOV) /  
|
ដំណើរទស្សនកិច្ចរបស់អគ្គមគ្គុទ្ទេស Fidel Castro មកដំបន់រំដោះភាគខាងត្បូង។ (ឯកសារ) |
Vovworld-នាយប់ថ្ងៃទី១៩កញ្ញានៅទីក្រុង Dong Ha ខេត្ត Quang Tri បានប្រព្រឹត្តទៅពិធីរំលឹកខួបលើកទី៤០នៃដំណើរទស្សនកិច្ចរបស់អគ្គមគ្គុទ្ទេសគុយបា
Fidel Castro មកដំបន់រំដោះភាគខាង្បតូងវៀតណាម (ថ្ងៃទី១៥កញ្ញា)។ ថ្លែងមតិ
នៅពិធី ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា
លោកប្រធាន Fidel Castro-ជាមិត្តដ៏ធំធេងរបស់ប្រជាជនវៀតណាម អ្នកប្រមុខរដ្ឋបរទេសដើមដំបូងដែលបានមកនឹងដំបន់ដែលទើបនឹងបានរំដោះ គឺជាប្រភព លើកទឹកចិត្តដ៏ធំធេងចំពោះវៀតណាមក្នុងការតស៊ូរំដោះប្រជាជាតិ ឯកភាព
ប្រទេសជាតិ។ ប្រជាជនវៀតណាមមិនអាចបំភ្លេចបានពាក្យសំដីរបស់លោក
ប្រធានគុយបា Fidel Castro ៖ “ដើម្បីវៀតណាម គុយបាត្រៀមខ្លួនជាស្រេចបូជាសាច់ស្រស់ឈាមស្រស់របស់ខ្លួន”។ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen
Xuan Phuc បានសង្កត់ធ្ងន់ថា៖
“យើងរំលឹកអំពីប្រពៃណីប្រវត្តិសាស្ត្រដើម្បីអះអាងនូវគោលនយោបាយមុនក៏
ដូចជាក្រោយរបស់បក្សនិងប្រជាជនវៀតណាមគឺយកចិត្តទុកដាក់ជាពិសេសដល់
ទំនាក់ទំនងជាមួយកុយបាក៏ដូចជាបណ្ដាប្រទេសមិត្តជាប្រពៃណី ចាត់ទុកនោះជា
ផ្នែកសំខាន់ក្នុងគោលមាគ៌ាកិច្ចការបរទេសបើកទូលាយសកម្មម្ចាស់ការ
សមាហរណកម្មអន្តរជាតិនាបច្ចុប្បន្ន៕”
-VOV