រំលឹកខួបលើកទី៥៩នៃទិវារំដោះរដ្ឋធានីនិងលើកដម្កើងមនុស្សល្អការងារល្អ
(VOV) /  
|
រំលឹកខួបលើកទី៥៩នៃទិវារំដោះរដ្ឋធានីនិងលើកដម្កើងមនុស្សល្អការងារល្អ (VOV) |
Vovworld-នាព្រឹកថ្ងៃទី១០តុលា គនៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សា
ប្រជាជន គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានរៀបចំពិធីរំលឹកខួបអនុស្សារវីយ៍នៃទិវារំដោះរដ្ឋធានី (ទី១០តុលា) លើកតម្កើងគំរូរៀនសូត្រនិងធ្វើ
តាមគំរូសិលធម៍លោកប្រធានហូជីមិញ មនុស្សល្អ-ការងារល្អគំរូ ពលរដ្ឋរដ្ឋធានី
ឆ្នើម។ ថ្លែងមតិនៅពិធីនេះប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ
លោក Nguyen The Thao បានសង្កត់ធ្ងន់ថា តាមការធ្វើស្ថិតិ កំណើនសេដ្ឋកិច្ចក្នុង
រយៈពេល៩ខែដើមឆ្នាំរបស់ទីក្រុងហាណូយទទួលបាន៧,៨៨% CPI បានកើន
ឡើងប្រមាណ៦% អតិផរណាត្រូវបានរាំងស្កាត់កំលាំងពលំរបស់រដ្ឋធានីត្រូវ
បានពង្រីកយ៉ាងខ្លាំងក្លាតាមរយៈបណ្ដាចលនាប្រឡងប្រណាំងស្នេហាជាតិ។
លោក Nguyen The Thao បានអះអាងថា៖
“សមិទ្ធិផលនោះចាប់ផ្ដើមផ្ទាល់ពីស្មារតីសាមគ្គីភាពពលកម្ម ច្នៃប្រឌិត ការខំប្រឹងប្រែងដោយឥតឈប់ឈររបស់បណ្ដាជំនាន់មន្ត្រីបក្ខជនជនរួមជាតិយុទ្ធជន
រដ្ឋធានី។ ការប្រឡងប្រណាំងស្នេហាជាតិបានក្លាយទៅជាចលនាស្ម័គ្រចិត្តរបស់
មហាជន ក្លាយទៅជាកំលាំងពលំ សំរេចនូវជោគជ័យបុព្វហេតុកសាងនិងការពារ
រដ្ឋធានី។”
នៅពិធីនេះដែរ ទីក្រុងហាណូយបានលើកដម្កើងពលរដ្ឋរដ្ឋធានីឆ្នើមចំនួន
១០នាក់និងគំរូសមូហភាពបុគ្គលមនុស្សល្អការងារល្អចំនួនជាង១ពាន់ផងដែរ៕
-VOV