រំលឹកខួបអនុស្សាវរីយ៌លើកទី ៦៧ ទិវា បង្កើតកងទ័ពប្រជាជនវៀតណាម
ក្នុងឳកាសរំលឹកខួបអនុស្សាវរីយ៌លើកទី ៦៧ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាមទី
២២ធ្នូ និងរយៈ ២២ឆ្នាំ ទិវាបុណ្យការពារប្រទេស ប្រជាជននៅទូទាំងប្រទេស។ រយៈ
ពេល ៦៧ ឆ្នាំកន្លងទៅ កងទ័ពប្រជាជនវៀតណាម បានតស៊ូ និងអះអាងនូវប្រភពដើម អត្តចរិតរបស់កងទ័ពប្រជាជនវៀតណាមពីមួយថ្ងៃទៅមួយថ្ងៃ ។ក៏ក្នុងឳកាសនេះដែរ
កាសែត Quan doi nhan dan វៀត ណាមមានចុះផ្សាយវិចារណកថា ស្តីអំពី “កម្លាំងពលំ របស់កងទ័ពចេញមកពីប្រជាជន និង ដើម្បីប្រជាជន” ។ វិចារណកថា បានអះអាងថា៖ ដើម្បីកងទ័ពប្រជាជនវៀតណាមបំពេញ បេកសកម្មប្រវត្តិសាស្រ្តរបស់ខ្លួនក្នុងដំណាក់
កាលបដិវត្តថ្មី គោលការមួយ គឺកងទ័ពត្រូវស្ថិតក្រោមការដឹកនាំរបស់បក្សជាដាច់ខាត និងផ្ទាល់លើគ្រប់វិស័យ។ ដោយឈរលើ គោលការណ៌នេះ គប្បីកសាងបក្សភាគកង
ទ័ព ស្អាតស្អំ រឹងមំា និងមានសមត្ថភាព ធ្វើ សេនាធិការយុទ្ធសាស្រ្តឲ្យបក្ស រដ្ឋ ក្នុងការ កំណត់គោលមាគ៌ា ភារកិច្ចយោធា ការពារជាតិឲ្យសមស្របជាមួយសំណូមពរការពារ
ប្រទេសជាតិ ក្នុងដំណាក់កាលបដិវត្តថ្មី។ទន្ទឹមនឹងនោះបន្តការស្រាវជ្រាវ ផ្លាស់ប្តូរការ ងារឃោសនាប្រជាជន ប្រកៀកស្មាជាមួយប្រជាជន ជួយប្រជាជនច្រើនថែមទៀត។
ក៏ក្នុងឳកាសនេះដែរ នាយប់ថ្ងៃទី២១ ធ្នូ នៅទីក្រុង Hai Phong មន្ទីរវប្បធម៌ កីឡា និងទេសចរណ៌ទីក្រុង បានបើកតំាងពិព័ររូបថត ស្តីអំពី “រយៈពេល៦៧ឆ្នាំ ការរិកធំធាត់
របស់ កងទ័ពប្រជាជនវៀតណាម”ដោយមានតំាងបង្ហាញរូបថតចំនួន ជា៣០០សន្លឹក៕