រំលឹកខួបអនុស្សាវរីយ៌លើកទី៨២ទិវារណស្សិរជាតិឯករាជ្យវៀតណាម

រំលឹកខួបអនុស្សាវរីយ៌លើកទី៨២ទិវារណស្សិរជាតិឯករាជ្យវៀតណាម - ảnh 1
ប្រធានគណៈកម្មាធិការមជ្ឈឹមរណស្សិរមាតុភូមិវៀតណាម Huynh Dam
 (រូបថត: Internet)


(VOVworld)-នាព្រឹកថ្ងៃទី១៥វិច្ឆិកានៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈឹម រណស្សិរមាតុភូមិវៀតណាមបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៌លើកទី៨២ទិវា
រណស្សិរជាតិឯករាជ្យវៀតណាម (១៨វិច្ឆិកា១៩៣០-១៨វិច្ឆិកា២០១២)។ ថ្លែងមតិ
ក្នុងពិធី ប្រធានគណៈកម្មាធិការមជ្ឈឹមរណស្សិរមាតុភូមិវៀតណាម Huynh Dam
បានសង្កត់ធ្ងន់ថា ឆ្លងកាត់រយៈពេល៨២ឆ្នាំតស៊ូបដិវត្តន៌ក្រោមការដឹកនាំរបស់
បក្ស រណស្សិរកាន់តែបានប្រមូលផ្តុំបានប្រជាជនគ្រប់ស្រទាប់យ៉ាងច្រើនកុះករ
ពី១ថ្ងៃទៅ១ថ្ងៃ ។ក្នុងដំណាក់​កាលបច្ចប្បន្នជាមួយបណ្តាចលនាប្រឡងប្រណាំង រណស្សិរមាតុភូមិវៀតណាម បានលើកទឹកចិត្ត និងប្រមូលផ្តុំមហាជនច្រើនកុះករ
រួមដៃគ្នាកាត់បន្ថយភាពក្រី ក្រ សាមគ្គីកសាងជីវភាពរស់នៅខាងវប្បធម៌នៅទី
ប្រជុំជន៖

       “រណស្សិរមាតុភូមិវៀតណាមបន្តអះអាងនិងពង្រីកតួនាទីរបស់ខ្លួន បន្តម្ចាស់ការចូលរួមក្នុងដំណាក់កាលបូកសរុប ធ្វើវិសោធនកម្មរដ្ឋធម្មនុញឆ្នាំ
១៩៩២។ បន្តសុក្រិដ្ឋអង្គការចាត់តាំង និងលើកកំពស់ប្រសីទ្ធភាពនៃសកម្ម​ភាពរបស់រណស្សិរមាតុភូមិ”។

        ក្នុងឱកាសនេះដែរ គណៈកម្មាធិការមជ្ឈឹមរណស្សិរមាតុភូមិវៀតណាមបាន
ប្រគល់រង្វាន់សាព័ត៌មាន “ដើម្បីបុព្វហេតុមហាសាមគ្គីជាតិ” ឆ្នាំ២០១២ ឲ្យសមូហ
ភាពនិងបុគ្គលមួយចំនួន៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ