រាល់សមិទ្ធិផលរបស់វៀតណាមក្នុងការធានាសិទ្ធិមនុស្សគឺមិនអាចប្រកែកបានឡើយ
(VOVWORLD) - ទាក់ទិននឹងការរួមវិភាគទានរបស់វៀតណាមដល់សហគមន៍អន្តរជាតិលើវិស័យសិទ្ធិមនុស្ស លោក Jean-Pierre Archambault បានបញ្ជាក់ថា វៀតណាមបានអនុវត្តន៍ល្អនូវសិទ្ធិសន្តិភាព ឯករាជ្យជាតិ និងសិទ្ធិរស់រានមានជីវិតរបស់មនុស្ស។
លោក Jean-Pierre Archambault អគ្គលេខាធិការសមាគមមិត្តភាពបារាំង-វៀតណាម (រូបថត៖ VNA) |
ធានាសិទ្ធិមនុស្សយ៉ាងល្អគឺជាសមិទ្ធិផលមួយនៃការងារផ្លាស់ប្ដូរថ្មីនៅវៀតណាម ហើយ រាល់សមិទ្ធិផលរបស់វៀតណាមក្នុងការធានាសិទ្ធិមនុស្សគឺមិនអាចប្រកែកបានឡើយ។ ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាមក្នុងឱកាសដែលវៀតណាមឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអាណត្តិឆ្នាំ ២០២៣-២០២៥ លោក Jean-Pierre Archambault អគ្គលេខាធិការសមាគមមិត្តភាពបារាំង-វៀតណាមបានមានប្រសាសន៍ថា ក្នុងគោលនយោបាយអភិវឌ្ឍន៍ប្រទេសជាតិរបស់វៀតណាម ការជួយឧបត្ថម្ភដល់ជនក្រីក្រគឺជាអាទិភាពរបស់រដ្ឋាភិបាល ជាពិសេសគឺជនរងគ្រោះដោយជាតិគីមីពុលណ៌លឿងទុំ/dioxin។
ទាក់ទងនឹងការខិតខំប្រឹងប្រែងរបស់បក្ស និងរដ្ឋវៀតណាមក្នុងការធានារាល់សិទ្ធិផលរបស់ប្រជាជនជាមួយទិសស្លោក “មិនបំភ្លេចចោលនរណាម្នាក់” ។ លោក Jean-Pierre Archambault បានសង្កត់ធ្ងន់ថា យុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាពរបស់វៀតណាមក្នុងអំឡុងពេលជំងឺទើបផ្ទុះឡើងត្រូវបាន អង្គការសុខភាពពិភពលោក (WHO) កត់សម្គាល់ ហើយប្រព័ន្ធផ្សព្វផ្សាយនៃបណ្ដាប្រទេសបានវាយតម្លៃខ្ពស់។ វៀតណាមបានខិតខំប្រឹងប្រែងដើម្បីធានាសិទ្ធិរបស់ប្រជាជនដូចជា ការថែទាំសុខភាពដោយឥតគិតថ្លៃ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជួយឧបត្ថម្ភដល់សហគ្រាស និងប្រជាជនដែលជួបការលំបាកដោយសារជំងឺរាតត្បាត ហើយអនុវត្តន៍បានល្អការការពារសុខភាព ដែលគឺជាសិទ្ធិជាមូលដ្ឋាន របស់មនុស្ស។
ទាក់ទិននឹងការរួមវិភាគទានរបស់វៀតណាមដល់សហគមន៍អន្តរជាតិលើវិស័យសិទ្ធិមនុស្ស លោក Jean-Pierre Archambault បានបញ្ជាក់ថា វៀតណាមបានអនុវត្តន៍ល្អនូវសិទ្ធិសន្តិភាព ឯករាជ្យជាតិ និងសិទ្ធិរស់រានមានជីវិតរបស់មនុស្ស។ ឆ្លងកាត់ដំណាក់កាលសង្គ្រាម និងការលំបាកក្នុងសតវត្សរ៍មុន ទើបដណ្ដើមបានជ័យជម្នះជាប្រវត្តិសាស្ត្រ ដូច្នេះវៀតណាមយល់ដឹងយ៉ាងច្បាស់ពីតម្លៃនៃសិទ្ធិពោលខាងលើផងដែរ៕