លើកកំពស់ប្រសិទ្ធភាពការបង្រៀននិងរៀនភាសាវៀតណាមក្នុងសហគមន៍ជនវៀតណាមនៅឯបរទេស
|
សិក្ខាសាលា “កាសែតជាមួយការលើកកំពស់ប្រសិទ្ធភាពការបង្រៀននិងរៀនភាសាវៀតណាមក្នុងសហគមន៍ជនវៀតណាមនៅឯបរទេស” (VOV) |
Vovworld-សិក្ខាសាលា “កាសែតជាមួយការលើកកំពស់ប្រសិទ្ធភាពការបង្រៀននិងរៀនភាសាវៀតណាមក្នុងសហគមន៍ជនវៀតណាមនៅឯបរទេស” បានរៀបចំនាព្រឹកថ្ងៃទី២២តុលានៅទីក្រុងហាណូយ។ ថ្លែងមតិនៅសិក្ខាសាលា លោក Nguyen Thanh Son អនុរដ្ឋមន្ត្រីកាបរទេសនិងជាប្រធានគណៈកម្មាធិការជាតិអំពីជនវៀតណាមនៅឯបរទេសបានឲ្យដឹងថា ក្នុងរយៈពេលកន្លងមក បណ្ដាស្ថាប័នផ្សព្វផ្សាយព័ត៌មានក្នុងនិងក្រៅប្រទេសបានព័ត៌មានសកម្មការជួយឧបត្ថម្ភជនវៀតណាមនៅឯបរទេសរក្សាភាសាវៀតណាម រក្សាអត្តសញ្ញាណវប្បធម៍ជាតិឆ្ពោះទៅមាតុប្រទេស។
ក្នុងឱកាសនេះដែរ សមាគមជនវៀតណាមនៅឯបរទេសបានស្នើរបណ្ដាវិទ្យុផ្សាយសម្លេង ទូរទស្សន៍បង្កើនពេលវេលាបណ្ដាកម្មវិធីបង្រៀនភាសាវៀតណាម។ លោក ស្រី Nguyen Thanh Hang សមាគមជនវៀតណាមនៅបារាំងបានលើកមតិថា៖
“ជនវៀតណាមនៅបារាំងដែលរៀនភាសាវៀតណាមមានបំណងទទួលបានបទដ្ឋានអំពីភាសាវៀតណាម។ ប្រសិនបើវៀតណាមអាចនិពន្ធក្រមសៀវភៅគឺ សៀវភៅភាសាវៀតណាមងាយយល់ មានន័យថាប្រើប្រាស់ឃ្លាខ្លីនិងប្រើពាក្យងាយយល់ដើម្បីបក់ស្រាយអំពីបញ្ហាមួយដូចជាវប្បធម៍ ប្រវត្តិសាស្ត្រ ភាសាវៀតណាមនោះ បណ្ដាអ្នករៀនភាសាវៀតណាមអាចប្រើប្រាស់សៀវភៅនេះ៕”