លើកកម្ពស់តម្លៃនាមករណ៍របស់អង្គការយូណេស្កូសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

(VOVWORLD) - ព្រឹត្តិការណ៍នេះត្រូវបានរៀបចំរួមគ្នាដោយក្រសួងការបរទេស គណៈកម្មការជាតិយូណេស្កូវៀតណាម និងគណៈកម្មាធិការប្រជាជនខេត្ត Ninh Binh។

លើកកម្ពស់តម្លៃនាមករណ៍របស់អង្គការយូណេស្កូសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព - ảnh 1លោក Nguyen Van Hung - សមាជិកមជ្ឈិមបក្ស រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ថ្លែងមតិក្នុងសន្និសីទ(រូបថត៖ Nguyen Viet/baoquocte.vn)

សន្និសីទអន្តរជាតិ “លើកតម្កើងតម្លៃនៃនាមករណ៍របស់អង្គការយូណេស្កូ បម្រើការអភិវឌ្ឍប្រកបដោយចីរភាពនៅវៀតណាម” បានបើកនាថ្ងៃទី៣ ខែកក្កដា នៅខេត្ត Ninh Binh។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំរួមគ្នាដោយក្រសួងការបរទេស គណៈ កម្មការជាតិយូណេស្កូវៀតណាម និងគណៈកម្មាធិការប្រជាជនខេត្ត Ninh Binh។

ថ្លែងមតិក្នុងពិធីបើកសន្និសីទ លោក Nguyen Van Hung រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានអះអាងថា វៀតណាមបានកំណត់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដោយឈរលើមូលដ្ឋានយកវប្បធម៌ជាមូលដ្ឋានគ្រឹះខាងស្មារតីនៃសង្គម ជាគោលដៅផង និងជាកម្លាំងផ្ទៃក្នុង ជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិផង។ ក្នុងរយៈពេល ៤៧ ឆ្នាំចាប់តាំងពីចូលជាសមាជិកនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) វៀតណាមតែងតែលើកកម្ពស់ស្មារតីនោះ និងនាំយកការយល់ដឹងនេះទៅក្នុងគ្រប់សកម្មភាព កិច្ចសហប្រតិបត្តិការជាមួយដៃគូ ជាពិសេសជាមួយអង្គការយូណេស្កូ។ ដោយមានធនធានវប្បធម៌ និងធម្មជាតិដ៏សម្បូរបែប រហូតមកដល់បច្ចុប្បន្ន វៀតណាមត្រូវបាន UNESCO ទទួលស្គាល់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោកចំនួន ៨ បេតិកភណ្ឌវប្បធម៌អរូបីចំនួន ១៥ បេតិកភណ្ឌឯកសារ ចំនួន ៩   ឧទ្យានភូមិសាស្ត្រពិភពលោកចំនួន ៣ និងមណ្ឌលបម្រុងជីវមណ្ឌលពិភពលោកចំនួន ១១ កន្លែង។

សន្និសីទនេះបានប្រព្រឹត្តទៅនៅថ្ងៃទី៣ និង ទី៤ កក្កដា។ បន្ទាប់ពីវគ្គពិភាក្សាតាមប្រធានបទ គណៈប្រតិភូនឹងទៅទស្សនាតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោកនៃតំបន់ទេសភាព Trang An (ខេត្ត Ninh Binh) និងពិភាក្សាជាមួយសហគមន៍ជននៅមូលដ្ឋាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ