លើកតម្កើងបញ្ញវ័ន្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឆ្នាំ ២០១៩

(VOVWORLD) - ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Damបានអះអាងថា នាពេលខាងមុខ បក្ស និងរដ្ឋនឹងបន្តយកចិត្តទុកដាក់លើកកម្ពស់សក្តានុពលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបន្ថែមទៀត ឆ្លៀតយកឱកាសនៃបដិវត្តវិទ្យា សាស្ត្រឧស្សាហកម្ម ៤.០ ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ។ 
លើកតម្កើងបញ្ញវ័ន្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឆ្នាំ ២០១៩ - ảnh 1 នារសៀលថ្ងៃទី ១ ខែវិច្ឆិកាឆ្នាំ ២០១៩ នៅវិមានរដ្ឋសភាប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានជួបសំណេះសំណាលជាមួយបញ្ញវន្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា (រូបថត៖  TTXVN)

នាព្រឹកថ្ងៃទី ២ ខែវិច្ឆិកា ពិធីលើកតម្កើងបញ្ញវ័ន្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឆ្នើមទូទាំងប្រទេសបានប្រព្រឹត្តិទៅនៅទីក្រុងហាណូយ។ បុគ្គលទាំងនេះគឺជាមនុស្សដែលបានចូលរួមចំណែកក្នុងការងាចលនា សាមគ្គីភាព និងពង្រីកកម្លាំងច្នៃប្រឌិតរបស់ជួរបញ្ញវ័ន្ត ក្នុងស្ថាប័ន ផ្នែក និងមូលដ្ឋាននានា។

អញ្ជើញថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Damបានអះអាងថា នាពេលខាងមុខ បក្ស និងរដ្ឋនឹងបន្តយកចិត្តទុកដាក់លើកកម្ពស់សក្តានុពលវិទ្យា សាស្ត្រនិងបច្ចេកវិទ្យាបន្ថែមទៀត ឆ្លៀតយកឱកាសនៃបដិវត្តវិទ្យាសាស្ត្រឧស្សាហកម្ម ៤.០ ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ។ លោកបានថ្លែងថា៖

“យើងចាំបាច់ត្រូវមានគំនិតច្នៃប្រឌិតថ្មី ពោល គឺមិនត្រឹមតែ នៅក្នុង គោលន យោបាយសេដ្ឋកិច្ចដើម្បីសហគ្រាសចូលរួមក្នុង វិទ្យាសាស្ត្រ និង បច្ចេកវិទ្យាប៉ុណ្ណោះទេ ថែមទាំងតាក់តែងគោលនយោបាយថ្មី និងរបៀបធ្វើថ្មីក្នុងការគ្រប់គ្រងថវិការដ្ឋ សម្រាប់វិនិយោគដល់វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា។ ខ្ញុំសង្ឃឹមថាយើងអាចកសាងក្របខ័ណ្ឌគោលនយោបាយគ្រប់គ្រងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាតាមការត្រិះរិះបើកចំហរ ហើយសង្ឃឹមថាក្រុមអ្នកវិទ្យាសាស្ត្រវៀតណាមនិងបន្តចូលរួមចំណែកក្នុងបុព្វហេតុវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ