លើកតម្កើងអត្តសញ្ញាណវប្បធម៌វៀតណាមតាមរយៈទិវាអាស៊ីឆ្នាំ ២០២២

(VOVWORLD) - នេះជាលើកទី ៤ ហើយដែល “ទិវាអាស៊ី” ត្រូវបានរៀបចំឡើងនៅរដ្ឋធានី Bratislava សំដៅលើកតម្កើងអត្តសញ្ញាណវប្បធម៌ ផ្សព្វផ្សាយទេសចរណ៍ និងម្ហូបអាហាររបស់ទ្វីបអាស៊ី ដល់ប្រជាជនស្លូវ៉ាគី និងភ្ញៀវទេសចរអន្តរជាតិ។

លើកតម្កើងអត្តសញ្ញាណវប្បធម៌វៀតណាមតាមរយៈទិវាអាស៊ីឆ្នាំ ២០២២ - ảnh 1ការសម្តែង Ao Dai របស់វៀតណាម ជាមួយមិត្តអន្តរជាតិ។ (រូបភាព៖ VOV)

នាថ្ងៃទី ១ ខែតុលា នៅរដ្ឋធានី Bratislava (ស្លូវ៉ាគី) “ទិវាអាស៊ីឆ្នាំ ២០២២” បានប្រព្រឹត្តិទៅជាផ្លូវការ ក្រោមការសម្របសម្រួលរបស់ស្ថានទូតវៀតណាម រួមជាមួយនឹងស្ថានទូតនៃបណ្តាប្រទេសជប៉ុន ឥណ្ឌូនេស៊ី ចិន និងអាជ្ញាធរទីក្រុង Bratislava។ នេះជាលើកទី ៤ ហើយដែល “ទិវាអាស៊ី” ត្រូវបានរៀបចំឡើងនៅរដ្ឋធានី Bratislava សំដៅលើកតម្កើងអត្តសញ្ញាណវប្បធម៌ ផ្សព្វផ្សាយទេសចរណ៍ និងម្ហូបអាហាររបស់ទ្វីបអាស៊ី ដល់ប្រជាជនស្លូវ៉ាគី និងភ្ញៀវទេសចរអន្តរជាតិ។

លើកតម្កើងអត្តសញ្ញាណវប្បធម៌វៀតណាមតាមរយៈទិវាអាស៊ីឆ្នាំ ២០២២ - ảnh 2ការសម្តែងរបាំដួនស្លិក។ (រូបភាព៖ VOV)

ឯកអគ្គរដ្ឋទូតវៀតណាម និងបណ្តាប្រទេសជប៉ុន ឥណ្ឌូណេស៊ី និងចិនបានអះអាងថា ជានិច្ចកាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការជាមួយស្លូវ៉ាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសអាស៊ី រួមចំណែកបង្កើតរូបភាពតំបន់អាស៊ីមួយ រួសរាយរាក់ទាក់ ត្រៀមខ្លួនជាមិត្តនិងជាដៃគូគួរឱ្យទុកចិត្តរបស់ស្លូវ៉ាគី។

ការសម្តែងសិល្បៈវប្បធម៌ និងក្បាច់គុនជាច្រើនពីប្រទេសជប៉ុន ឥណ្ឌូនេស៊ី ចិន និងវៀតណាម (ដូចជា របាំដួនស្លិក របាំនៃភូមិភាគទាំងបី ការសំដែងឧបករណ៍ភ្លេងជនជាតិ ចាប៉ី T'rung, Dan Bau, ការសម្តែង Ao Dai របស់វៀតណាមជាដើម) បាននាំមកនូវការនិយមចូលចិត្តដល់ភ្ញៀវ និងប្រជាជនក្នុងតំបន់។ អ្នកទស្សនាក៏អាចរីករាយជាមួយមុខម្ហូបប្រពៃណីរបស់បណ្តាប្រទេសអាស៊ី ក៏ដូចជាទទួលបានបទពិសោធន៍ដែលមិនអាចបំភ្លេចបាន ជាមួយវប្បធម៌ និងម្ហូបវៀតណាមផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ