លើកស្ទួយវប្បធម៌ - មូលដ្ឋានគ្រឹះស្ដារឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព
(VOVWORLD) - នេះជាសារនៃវេទិកាជាតិស្ដីពីវប្បធម៌ជាមួយសហគ្រាស ដោយប្រធានបទ លើកស្ទួយវប្បធម៌ - មូលដ្ឋានគ្រឹះស្ដារឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព ដែលបានប្រប្រឹត្តិទៅ នាថ្ងៃនេះ (ថ្ងៃទី៣ ខែធ្នូ) នៅទីក្រុងហាណូយ។
ពិធីបំផុសចលនាកសាងវប្បធម៌ធុរកិច្ចវៀតណាម។ រូបថត៖ toquoc.vn |
សហគមន៍ធុរកិច្ចគឺជាបេះដូងនៃសេដ្ឋកិច្ច។ វប្បធម៌សហគ្រាស គឺជាប្រព័ន្ធនៃគុណតម្លៃ ទស្សនៈ អាកប្បកិរិយា ដែលគ្រប់គ្រងការបង្កើត និងអភិវឌ្ឍសហគ្រាស។ ការលើកស្ទួយវប្បធម៌និយាយរួម និងការលើកស្ទួយវប្បធម៌អាជីវកម្មនិយាយដោយឡែក គឺមានសារៈសំខាន់ណាស់ រួមចំណែកកសាងសេដ្ឋកិច្ចវៀតណាមប្រកបដោយនិរន្តរភាព ជាពិសេសក្នុងបរិបទថ្មី។ នេះជាសារនៃវេទិកាជាតិស្ដីពីវប្បធម៌ជាមួយសហគ្រាស ដោយប្រធានបទ លើកស្ទួយវប្បធម៌ - មូលដ្ឋានគ្រឹះស្ដារឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព ដែលបានប្រប្រឹត្តិទៅ នាថ្ងៃនេះ (ថ្ងៃទី៣ ខែធ្នូ) នៅទីក្រុងហាណូយ។
នៅក្នុងវេទិកានេះ អ្នកវិទ្យាសាស្ត្រ អ្នកគ្រប់គ្រង - តំណាងអង្គភាពអាជីវកម្មវៀតណាមបានពិភាក្សាដើម្បីបញ្ជាក់ខ្លឹមសារ ភារកិច្ច និងដំណោះស្រាយសម្រាប់ការលើកស្ទួយវប្បធម៌ រួមចំណែកដល់ការលើកស្ទួយវប្បធម៌ ស្ដារឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព។ អង្គវេទិកាក៏បានអះអាងដែរថាការកសាងវប្បធម៌ធុរកិច្ចកាន់តែមានសារៈសំខាន់ក្នុងបរិបទសមាហរណកម្ម ចាំបាច់ត្រូវកសាងតម្លៃវប្បធម៌ធុរកិច្ចវៀតណាមក្នុងបរិបទថ្មីផងដែរ៕