លប់ចោលបណ្ដាគំរោងការវារីអគ្គិសនីដែលគ្មានប្រសិទ្ធភាព
(VOV) /  
|
គណៈកម្មាធិការវិទ្យាសាស្ត្របច្ចេកវិទ្យានិងបរិស្ថានរបស់រដ្ឋសភាបានរៀបចំសម័យប្រជុំពេញអង្គលើកទី៧ (VOV) |
Vovworld-នាព្រឹកថ្ងៃទី២៦តុលា គណៈកម្មាធិការវិទ្យាសាស្ត្របច្ចេកវិទ្យា
និងបរិស្ថានរបស់រដ្ឋសភាបានរៀបចំសម័យប្រជុំពេញអង្គលើកទី៧ដើម្បីពិនិត្យ
លើរបាយការណ៍របស់រដ្ឋាភិបាលអំពីលទ្ធផលត្រួតពិនិត្យរៀបចំផែនការ
វិនិយោគសាងសង់បណ្ដាគំរោងការវារីអគ្គិសនីនិងដំណើរការអាជីវកម្មសំណង់
វារីអគ្គិសនីនានា។ តាមរយៈការត្រួតពិនិត្យមានគំរោងការចំនួន៤២៤ត្រូវលប់
ចោល។ ថ្លែងមតិនៅពិធីប្រារព្ធនេះអនុប្រធានរដ្ឋសភាវៀតណាមលោកស្រី
Nguyen Thi Kim Ngan បានអះអាងនូវសារៈសំខាន់របស់ការអភិវឌ្ឍន៍ថាមពល
ក្នុងនោះមានថាមពលវារីអគ្គិសនី គណៈកម្មាធិការវិទ្យាសាស្ត្របច្ចេកវិទ្យានិង
បរិស្ថានរបស់រដ្ឋសភាវិភាគវិទ្យាសាស្ត្រអំពីការរៀបចំផែនការសាងសង់គំរោង
ការវារីអគ្គិសនីដើម្បីមានទិសដោះស្រាយ។
“ប្រទេសជាតិមានទន្លេជាច្រើន នេះជាឧត្តមភាពសក្ដានុភាពត្រូវបាន
អាជីវកម្មដើម្បីបំរើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ខ្ញុំបានឃើញគំរោងការ
វារីអគ្គិសនីមួយចំនួនមិនសមស្របនិងប្រជាជនបានមានមតិ។ ដោយហេតុនេះ
ក្នុងពេលដែលបណ្ដាគំរោងការខុស អង្គភាពគ្រប់គ្រងត្រូវរាយការណ៍ឡើងវិញ។
បញ្ហាដែលបានដាក់ចេញក្នុងរយៈពេលខាងមុខគឺក្នុងពេលវិនិយោគទៅក្នុង
សំណង់វារីអគ្គិសនី យើងត្រូវមានការស្រាវជ្រាវរៀបចំផែនការដើម្បីរាយការណ៍ឡើងវិញជាមួយរដ្ឋាភិបាលត្រួតពិនិត្យ៕”
-VOV