ល្បឿនអ្នកប្រើប្រាស់ Internet នៅវៀត ណាមបានបង្កើនលឿនបំផុតក្នុងដំបន់
(VOV) /  
|
ល្បឿនអ្នកប្រើប្រាស់ Internet នៅវៀតណាមបានបង្កើនលឿនបំផុតក្នុងដំបន់។ |
VOV-នាថ្ងៃទី១ធ្នូនៅក្រុងហាណូយសមាគម Internet វៀតណាមជាមួយ
ការឧបត្ថម្ភរបស់ក្រសួងព័ត៌មាននិងផ្សព្វផ្សាយបានរៀបចំពិធីរំលឹកខួប
អនុស្សាវរីយ៍លើកទី១៥ Internet វៀតណាមជាមួយសារផ្ញើជូនសហគមន៍ “ឆ្ពោះ
ទៅអនាគត” ទន្ទឹមនឹងនោះលើកដម្កើងបណ្ដាអង្គភាពបុគ្គលមានការរួម
វិភាគទានជាច្រើនឲ្យការអភិវឌ្ឍន៍ Internet នៅវៀតណាម។ វៀតណាមចាប់
ផ្ដើមតភ្ជាប់ Internet ចាប់ពីថ្ងៃទី១៩វិច្ឆិកាឆ្នាំ១៩៩៧ ក្រោយរយៈពេល១៥ឆ្នាំ
ការអភិវឌ្ឍន៍ Internet នៅវៀតណាមមានការប្រែប្រួលយ៉ាងខ្លាំងក្លានិងជា
បន្តបន្ទាប់ទទួលបានល្បឿនកំណើនខ្ពស់។ ដល់ឥឡូវនេះវៀតណាមបានមាន
អ្នកផ្គត់ផ្គង់សេវាកម្ម Internet ចំនួន១៩ អាត្រានិងបរិមាណអ្នកប្រើប្រាស់ Internet
បានកើន១០ដង ពីចំនួនអ្នកប្រើប្រាស់ Internet នាឆ្នាំ២០០៣ប្រមាណ៣,១លាន
នាក់ឡើងដល់៣១,១លាននាក់នាខែកញ្ញាឆ្នាំ២០១២។ សម្ព័ន្ធភាពទូរគមនាគមន៍
អន្តរជាតិបានវាយតំលៃវៀតណាមជាប្រទេសមានអាត្រាកំណើន Internet លឿន
បំផុតក្នុងដំបន់និងស្ថិតក្នុងចំណោមប្រទេសមានអាត្រាកំណើនខ្ពស់បំផុតលើ
ពិភពលោក៕
-VOV