វៀតណាម-កម្ពុជាបន្តទទួលបានការព្រមព្រៀងថ្មីអំពីបញ្ហាខណ្ឌសីមានិងបោះបង្គោលព្រំដែនលើដីគោក
|
វៀតណាម-កម្ពុជាបន្តទទួលបានការព្រមព្រៀងថ្មីអំពីបញ្ហាខណ្ឌសីមានិងបោះបង្គោលព្រំដែនលើដីគោក |
(VOV)_ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០សីហា នៅរាជធានីភ្នំពេញ (កម្ពុជា) វៀត
ណាមនិងកម្ពុជាបានដំណើរកិច្ចប្រជុំ ថ្នាក់ប្រធានគណៈកម្មាធិការចម្រុះ ស្ដីអំពីការ
ខណ្ឌសីមានិងបោះបង្គោលព្រំដែនលើដីគោក វៀតណាម-កម្ពុជា។ នៅទីនេះ ភាគី
ទាំងពីរបានឯកភាពគោរពអនុសញ្ញា និងការព្រមព្រៀងនានា រវាងប្រទេសទាំងពីរ
ស្ដីអំពីបញ្ហាព្រំដែន បន្តពិភាក្សាអំពីខ្លឹមសារនានាដែលទាក់ទិនដល់ការអញ្ជើញអ្នក
ជំនាញការពិគ្រោះយោបល់អន្តរជាតិ ជួយឧបត្ថម្ភដោះស្រាយបញ្ហាខណ្ឌសីមានិងបោះ
បង្គោលព្រំដែន ប្រកបដោយប្រសិទ្ធិភាព វិទ្យាសាស្ត្រនិងត្រឹមត្រូវ។ ស្ដីអំពីការងារគ្រប់
គ្រងនៅព្រំដែន ភាគីទាំងពីរបានសម្ដែងនូវក្តីសប្បាយរីករាយ ចំពោះស្ថានភាពព្រំ
ដែននៃប្រទេសទាំងពីរស្ថិរភាព ទំនាក់ទំនងរវាងប្រជាជននៅតំបន់ព្រំដែនបាន
ពង្រឹងនិងពង្រីកជានិច្ច។ បណ្ដាសកម្មភាពផ្លាស់ប្តូរ គណៈប្រតិភូរវាងខេត្តជាប់ព្រំ
ដែននៃប្រទេសទាំងពីរបានប្រព្រឹត្តទៅជាប្រចាំ។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
ពាណិជ្ជកម្ម និងវិនិយោគនៅក្នុងតំបន់ព្រំដែន ត្រូវបានប្រទេសទាំងពីរយកចិត្ត
ទុកដាក់ និងជំរុញខ្លាំង។ បញ្ចប់កិច្ចប្រជុំ ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់
ហេតុកិច្ចប្រជុំអំពីលទ្ធផលការងារ និងបញ្ជូនឡើងថ្នាក់ជាន់ខ្ពស់ពិនិត្យនិងដោះស្រាយ។
ក្នុងឱកាសនេះដែរ ប្រធានគណៈប្រតិភូវៀតណាម ដឹកនាំដោយអនុរដ្ឋមន្ត្រី
ក្រសួងការបរទស លោក Le Hoai Trung ប្រធានគណៈកម្មាធិការខណ្ឌសីមានិងបោះ
បង្គោលព្រំដែនលើដីគោកវៀតណាម មកជួបសម្ដែងការគួរសមទេសរដ្ឋមន្ត្រី និង
ជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់
សុខុនផងដែរ៕