វៀតណាមក្លាយទៅជាសមាជិកទី៨៤របស់IHO
|
ពិធីបង្ហូតទង់ជាតិរបស់វៀតណាម (រូបថតៈvov.vn) |
(VOVworld)-នាថ្ងៃទី២កញ្ញា អង្គការជលសាស្ត្រអន្តរជាតិ IHO បានរៀបចំពិធីបង្ហូត
ទង់ជាតិរបស់វៀតណាមដ៏មហោឡារឹកនៅប្រទេសManacoដោយគូសសញ្ញានូវការ
ដែលវៀត ណាមបានក្លាយទៅជាសមាជិកទី៨៤របស់អង្គការនេះ។ ពិធីបុណ្យនេះ
បានប្រព្រឹត្តទៅចំនឹងឱកាសរំលឹកខួបលើកទី៧០នៃបុណ្យជាតិវៀតណាម។
ការដែលវៀតណាមចូលរួមអង្គការ IHO នេះ ជាសកម្មភាពជាក់ស្តែងបនី
យកម្មការផ្តួចផ្តើមគំនិត ម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិរបស់បក្ស រដ្ឋ វៀត ណាមនិងគូសសញ្ញានូវកំណាត់ផ្លូវថ្មីក្នុងប្រវត្តិសាស្ត្រអភិវឌ្ឍន៍របស់ផ្នែកទ័ពជើង ទឹកវៀតណាមនិងផ្នែកជលសាស្រ្តវៀតណាម។ ដោយការចូលរួមអង្គការនេះ វៀតណាមសន្យាអនុវត្តពេញលេញរាល់អនុសញ្ញាជលសាស្ត្រអន្តរជាតិ៕