វៀតណាមខិតខំធានាសិទ្ធិមនុស្សកាន់តែល្អជាង
ក្នុងក្របខ័ណ្ឌនៃគំរោងការណ៏ “ បង្កើនសមត្ថភាពអនុវត្តបណ្តាសន្ធិសញ្ញាអន្តរជាតិ
ស្តីពីសិទ្ធិមនុស្ស“រវាងក្រសួងការបរទេសវៀតណាមនឹងកម្មវិធីអភិវឌ្ឌ្យអង្គការសហ
ប្រជាជាតិ (UNDP) សិក្ខាសាលា “យន្តការសិទ្ធិមនុស្សជាតិនឹងតំបន់ តភ្ជាប់បណ្តា
ស្ថាប័ន្ធធ្វើការនឹងស្រាវជ្រាវអំពីសិទ្ធិមនុស្ស “ បានបើកនៅទីក្រុងDa Nang នាព្រឹក
ថ្ងៃទី១៦មេសា។ថ្លែងមតិនៅពិធីបើក លោក Ha Kim Ngoc អ្នកជំនួយ ការរដ្ឋមន្រ្តី
ការបរទេសបានអះអាងថា៖សិទ្ធិមនុស្សគឺជាបំណងប្រាថ្នារួមនឹងជាសមិទ្ធិផលតស៊ូ
របស់មនុស្សលោក។គោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាមគឺ ខិតខំ
ធានាសិទ្ធិមនុស្សរបស់ប្រជាជនឲ្យកាន់តែល្អជាង។ក្នុងរយះពេល២ថ្ងៃធ្វើការ (ទី១៦
នឹងទី ១៧)សិក្ខាសាលានឹងផ្លាស់ប្តូរយោបល់អំពីយន្តការសិទ្ធិមនុស្សជាតិនឹងតំបន់
លើសកលលោក រួមមានយន្តការសិទ្ធិមនុស្សនៅទ្វីបអឺរ៉ុប ទ្វីបអាមេរិក ទ្វីបអាហ្វ្រីកនឹងគណះកម្មាការអន្តររដ្ឋាភិបាលអាស៊ានអំពីសិទ្ធិមនុស្ស (AICHR) ចែករំលែក
ការស្រាវជ្រាវអំពីស្ថាប័ន្ធសិទ្ធិមនុស្សជាតិព្រមទាំងបង្កើនការតភ្ជាប់រវាងបណ្តាស្ថាប័ន
ធ្វើការនឹងស្រាវជ្រាវអំពីសិទ្ធិមនុស្ស៕
|
Image: Internet |