វៀតណាមខិតខំប្រែងប្រែងជំរុញបុព្វហេតុសមភាពយេនឌ័រ ប្រគល់សិទ្ធិជូនស្ត្រី និងកុមារី
(VOVWORLD) - សម័យប្រជុំនេះមានប្រធានបទ៖ "ពន្លឿនល្បឿនសមភាពយេនឌ័រ និងប្រគល់សិទ្ធិដល់ស្ត្រី និងកុមារី តាមរយៈការលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ ពង្រឹងស្ថាប័ន និងផ្តល់ហិរញ្ញវត្ថុដែលប្រកាន់យកយេនឌ័រ"។
អនុប្រធានរដ្ឋ អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan ថ្លែងមតិ។ រូបថត៖ Pham Huan/VOV-Washington |
នាថ្ងៃទី១១ ខែមីនា ម៉ោងក្នុងស្រុក សម័យប្រជុំលើកទី ៦៨ នៃគណៈកម្មការស្តីពីស្ថានភាពស្ត្រី (CSW68) នៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជាតិ (ECOSOC) បានបើកនៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុង New York សហរដ្ឋអាមេរិក។ សម័យប្រជុំនេះមានប្រធានបទ៖ "ពន្លឿនល្បឿនសមភាពយេនឌ័រ និងប្រគល់សិទ្ធិដល់ស្ត្រី និងកុមារី តាមរយៈការលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ ពង្រឹងស្ថាប័ន និងផ្តល់ហិរញ្ញវត្ថុដែលប្រកាន់យកយេនឌ័រ"។ អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំនេះ អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan បានសង្កត់ធ្ងន់ថា ពិភពលោកចាំបាច់ត្រូវផ្ដោតសំខាន់លើការជួយឧបត្ថម្ភស្ត្រីឈានឡើង ពង្រីកសមត្ថភាពយ៉ាងពេញលេញរបស់ខ្លួន ដើម្បីចូលរួមក្នុងសកម្មភាពនៃជីវភាពខាងសេដ្ឋកិច្ច នយោបាយ និងសង្គម ជំរុញថែមទៀតការចូលរួមរបស់ស្ត្រីក្នុងយន្កការចេញសេចក្ដីសម្រេចចិត្តស្ដីពីនយោបាយសេដ្ឋកិច្ច សង្គម វប្បធម៌ ជាពិសេសគឺសេដ្ឋកិច្ច ដើម្បីជួយឧបត្ថម្ភយ៉ាងខ្លាំងក្លា និងប្រកបដោយប្រសិទ្ធភាពនូវគោលដៅលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ធានារបរការងារតាមរយៈការចាប់ផ្ដើមអាជីវកម្ម នវានុវត្តន៍។ លោកស្រីអនុប្រធានរដ្ឋបានលើកសំណើថា៖
“តាមរយៈចរន្តសម័យកាល ស្ត្រីតែងតែជាទូតសន្តិភាព សប្បុរសធម៌ ហើយជាកម្លាំងដែលមិនអាចខ្វះបាន ដែលមានអត្ថន័យសម្រេចចិត្តក្នុងគ្រប់ដំណើរការសន្តិភាព សន្តិសុខ វឌ្ឍនភាពសង្គម និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ដូច្នេះហើយ ក្នុងបរិបទទូទៅបច្ចុប្បន្នដែលមានការលំបាក និងបញ្ហាប្រឈមជាច្រើន សក្ដានុពលដ៏ធំធេងរបស់ស្ត្រី ចាំបាច់ត្រូវពង្រីកយ៉ាងខ្លាំងក្លា អនុវត្តន៍ជាក់ស្ដែងតាមរយៈការសន្យា និងប្រភពកម្លាំងសមស្រប។ ក្នុងដំណើរការនោះ វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិជាមួយបណ្ដាប្រទេស អង្គការអន្តរជាតិ សំដៅជំរុញបុព្វហេតុសមភាពយេនឌ័រ និងប្រគល់សិទ្ធិដល់ស្ត្រី និងកុមារី ហើយតាមនោះរួមចំណែកកសាងពិភពលោកសន្តិភាព សហប្រតិបត្តិការ និង អភិវឌ្ឍន៍ប្រកបដោយចីរភាព”។
អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានអះអាងថា វៀតណាមជានិច្ចកាលត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយ ប្រទេស និងដៃគូនានា ដើម្បីសមភាពយេនឌ័រ និងប្រគល់សិទ្ធិដល់ស្ត្រី និងកុមារី មិនបំភ្លេចចោលនណរម្នាក់ឡើយ៕