វៀតណាមខិតខំប្រឹងប្រែងសម្រេចបាន សហគ្រាសចំនួន ១ លានអង្គភាពនាឆ្នា២០២០
(VOVWORLD) - គម្រោងពង្រឹងសម្លេងរបស់សហគ្រាសក្នុងការឃ្លាំមើល និងអនុវត្តន៍ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ នៃកម្មវិធីអូស្រ្តាលី សំដៅជួយធ្វើកំណែទម្រង់សេដ្ឋកិច្ចវៀតណាម។
សិក្ខាសាលា ផ្សព្វផ្សាយរបាយការណ៍ស្តីពីការអនុវត្តដំណោះស្រាយ ០២ ឆ្នាំ ២០១៩ និងសេចក្ដីសម្រេចចិត្តលេខ ៣៥ ឆ្នាំ ២០១៦ - ទស្សនៈវិស័យពីសហគ្រាស |
នាព្រឹកថ្ងៃទី ១៧ ខែធ្នូ នៅទីក្រុងហាណូយ សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមបានរៀបចំសិក្ខាសាលា ផ្សព្វផ្សាយរបាយការណ៍ស្តីពីការអនុវត្តអនុក្រឹត លេខ ០២ ឆ្នាំ ២០១៩ និងសេចក្ដីសម្រេចចិត្តលេខ ៣៥ ឆ្នាំ ២០១៦ - ទស្សនៈវិស័យពីសហគ្រាស។សកម្មភាពនេះត្រូវបានអនុវត្តក្រោមក្របខ័ណ្ឌនៃគម្រោងពង្រឹងសម្លេងរបស់សហគ្រាសក្នុងការឃ្លាំមើល និងអនុវត្តន៍ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ នៃកម្មវិធីអូស្រ្តាលី សំដៅជួយធ្វើកំណែទម្រង់សេដ្ឋកិច្ចវៀតណាម។ យោងតាមសេចក្ដីសម្រេចិត្ត លេខ ៣៥ ឆ្នាំ ២០១៦ របស់រដ្ឋាភិបាលបានដាក់ចេញគោលដៅទទួលបាន សហគ្រាសយ៉ាងហោចណាស់ចំនួន ១ លានអង្គភាពនាឆ្នាំ ២០២០។ លោក Dau Anh Tuan ប្រធានគណកម្មការច្បាប់ នៃសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម មានប្រសាសន៍ថា៖ “ឆ្នាំ ២០២០ គឺជាពេលវេលាមួយដើម្បីពន្លឿនសកម្មភាពរបស់រដ្ឋាភិបាល និងខេត្ត ក្រុងនានា។ នេះគឺជាគោលដៅដែល វៀតណាមគួរតែមានកម្មវិធីកាន់តែខ្លាំងមាំមួននារយៈពេលខាងមុខ ហើយចាំបាច់ត្រូវមាន វិធានការធ្វើកំណែទម្រង់យ៉ាងខ្លាំងក្លាថែមទៀត ពោលគឺមិនត្រឹមតែគិតគូអំពីការចូលរួមទីផ្សារប៉ុណ្ណោះទេ ថែមទាំងបណ្ដាវិធានការជួយឧបត្ថម្ភសហគ្រាសទៀតផង ដើម្បីសម្រេចឲ្យបាននូវគោលដៅដែលបានដាក់ចេញ”៕