វៀតណាមខិតខំប្រឹងប្រែងសម្រេចបានកម្រិតកំណើន ៦,៧% ក្នុងឆ្នាំ២០១៨
(VOVWORLD) -នាព្រឹកថ្ងៃទី២ខែមេសា នៅរដ្ឋធានីហាណូយ រដ្ឋាភិបាលវៀតណាមបាន បើកកិច្ច ប្រជុំប្រចាំខែមេសាក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំប្រចាំខែមិនា |
អញ្ជើញថ្លែងមតិបើកកិច្ចប្រជុំ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន វាយតម្លៃថា ស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងត្រីមាសទី១ទទួលបានកំណើនគួរឲ្យកត់ សម្គាល់គ្រប់វិស័យ។ ផលិតផលក្នុងស្រុកសរុបនៃត្រីមាសទី១ឆ្នាំ២០១៨ គឺទទួល បានកម្រិតខ្ពស់បំផុតក្នុងរយៈពេល ១០ឆ្នាំកន្លងទៅ ពោលគឺទទួលបាន ៧,៣៨%។ រួមជាមួយគ្នានោះ វៀត ណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើគ្រប់ជ្រុង ជ្រោយនិង ជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ ជាពិសេស រដ្ឋាភិបាលវៀតណាមទើបនឹងរៀបចំប្រកបដោយជោគជ័យ កិច្ចប្រជុំកំពូលស្តីពីកិច្ច សហប្រតិបត្តិការមហាអនុតំបន់ទន្លេមេគង្គលើកទី៦ (GMS 6) និងកិច្ចប្រជុំកំពូល សហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាមលើកទី១០ (CLV 10) ជាមួយនឹងការផ្តើមគំនិតជាច្រើនរបស់វៀតណាមផងដែរ។ តាមរយៈកិច្ចប្រជុំ កំពូលទាំងអស់នេះបានរួមចំណែក លើកកម្ពស់នូវឋានៈនិងកិត្យានុភាពរបស់វៀត ណាម លើឆាកអន្តរជាតិ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញផ្តល់ អនុសាសន៍ថា៖
“ឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue និងឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung គប្បីបើកកិច្ចប្រជុំវាយតម្លៃឡើងវិញបណ្តាសម្ព័ន្ធក្រុមហ៊ុន អគ្គក្រុមហ៊ុន ដើម្បីបំភ្លឺ ច្បាស់ស្ថានភាពជាក់ស្តែងនៃលទ្ធភាពផលិត កម្មអាជីវកម្មនិងនាំសេណារីយូជាក់ស្តែង សម្រាប់កំណើនសេដ្ឋកិច្ច ដើម្បីធានាគោលដៅកំណើក្នុងឆ្នាំ២០១៨នេះ។ រដ្ឋ សភាបានប្រគល់គោលដៅកំណើនពី៦,៥ដល់៦,៧%សម្រាប់ឆ្នាំ២០១៨ ប៉ុន្តែខ្ញុំស្នើ ឲ្យយើងខិតខំប្រឹងប្រែងទទួលឲ្យបាន៦,៧”។
ក្នុងព្រឹកថ្ងៃដដែល រដ្ឋាភិបាលបានពិភាក្សាលើស្ថានភាពសេដ្ឋកិច្ចសង្គមខែ មិនានិងត្រីមាសទី១ឆ្នាំ២០១៨ ក្នុងនោះមានដំណោះស្រាយបញ្ជាណែនាំអនុវត្តផែន ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ចនិងគម្រោងថវិការរដ្ឋឆ្នាំ២០១៨ផងដែរ៕