វៀតណាមខំប្រឹងប្រែងដល់ឆ្នាំ២០២០ ប្រជាជនជាង៩០%ចូលរួមធានារ៉ាប់រងសុខាភិបាល
វៀតណាមខំប្រឹងប្រែងដល់ឆ្នាំ២០២០ ប្រជាជនជាង៩០%ចូលរួមធានារ៉ាប់រងសុខាភិបាល |
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវាធានារ៉ាប់រងសុខាភិបាលវៀតណាម នាយប់ថ្ងៃទី៣០មិថុនានៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកម្មវិធី៖ធានារ៉ាប់រងសុខាភិបាលសំរាប់ប្រជាជនទាំងមូល -រួមដៃដើម្បីសុខភាព សហគមន៍។ អញ្ជើញចូលរួម និងថ្លែងមតិនៅកម្មវិធីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖
“ នាបច្ចុប្បន្ន វៀតណាមមានមនុស្សចំនួន២០លាននាក់មិនទាន់ចូលរួមធានារ៉ាប់រងសុខាភិបាល ដែលក្នុងនោះមានមនុស្សជាច្រើនជួបការលំបាកក្នុងជីវភាពរស់នៅ។ ដោយមានស្មារតីមេត្តាធម៌ ស្និទ្ធស្នាល រួមដៃដើម្បីសុខភាពសហគមន៍ ខ្ញុំសូមអំពាវនាវអោយបណ្ដាសម្បុរសជន សហគ្រាស អង្គការសង្គម សកម្មចូលរួមកម្មវិធីទិញនិងប្រគល់ជូនប័ណ្ណធានារ៉ាប់រងសុខាភិបាល សំរាប់ជនក្រីក្រ ជួបការលំបាកក្នុងជីវភាពរស់នៅ។ ការចូលរួមធានារ៉ាប់រងសុខាភិបាល ជាដំណោះស្រាយសំខាន់ដើម្បីរួមចំណែកកសាងសង្គមមួយប្រកបដោយប្រជាធិបតេយ្យ សមភាព សម្បូរុងរឿង និងសុភមង្គល៕”