វៀតណាមខំប្រឹងប្រែងលុបបំបាត់អំពើរហឹង្សាក្នុងគ្រួសារ

វៀតណាមខំប្រឹងប្រែងលុបបំបាត់អំពើរហឹង្សាក្នុងគ្រួសារ - ảnh 1
វៀតណាមខំប្រឹងប្រែងលុបបំបាត់អំពើរហឹង្សាក្នុងគ្រួសារ (VOV)

        Vovworld-ជួយជ្រោមជ្រែងទិវាអន្តរជាតិលុបបំបាត់អំពើរហឹង្សាជាមួយ​នារី​
និងកុមារី(ទី២៥វិច្ឆិកា) ដោយអង្គការសហប្រជាជាតិបំផុសនាថ្ងៃទី១៨វិច្ឆិកានៅ
​ទីក្រុង​ហាណូយ ក្រសួងប្បធម៍កីឡានិងទេសចរណ៍អង្គការសហប្រជាជាតិប្រចាំ
​នៅវៀតណាមបានបំផុសយុទ្ធនាការជាតិ ចូរធ្វើសកម្មភាពលុបបំបាត់អំពើរ​ហឹង្សា
​ចំពោះនារីនិងកុមារី។ ថ្លែងមតិនៅទីនេះលោក Huynh Vinh Ai អនុរដ្ឋមន្ត្រី​ក្រសួង
វប្បធម៍កីឡានិងទេសចរណ៍បានឲ្យដឹងថា តាមតួលេខស្ថិតិនាឆ្នាំ២០១០ថា នារី
វៀតណាមប្រមាណ៥៨%ជាជនរងគ្រោះដោយអំពើរហឹង្សា។ លោក Huynh Vinh
Ai បានឲ្យដឹងថា៖

“វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានអនុម័តលើអនុសញ្ញា
ជាតិស្ដីពីការលុបបំបាត់រាល់រូបភាពប្រកាន់ប្រព្រឹត្តចំពោះនារី។ ទន្ទឹមនឹងនោះ​វៀត
ណាមនៅផ្សព្វ​ផ្សាយច្បាប់ស្ដីពីការសមភាពភេទ​ច្បាប់បង្ការប្រឆាំងអំពើហឹង្សាក្នុង
គ្រួសារជាដើម។ ក្នុងនោះប្រមូលផ្ដុំទៅលើវិធានការការពារនារីនិងកុមារ។
យុទ្ធនាការឃោសនា​ជួយជ្រោមជ្រែងទិវាអន្តរជាតិលុបបំបាត់អំពើរហឹង្សាចំពោះ
នារីឆ្នាំ២០១៤ជាថ្មី​ម្ដងទៀតអះអាងនូវតួនាទីសំខាន់នៃការងារសម្របសម្រួល
សហការរវាងស្ថាប័ន​អង្គការចំណុះរដ្ឋាភិបាលអង្គការសហប្រជាជាតិប្រចាំនៅ
វៀតណាមអង្គការ​នយោបាយសង្គមដើម្បីរួមដៃធ្វើសកម្មភាពរួមចំណែកលុប
បំបាត់អំពើរហឹង្សា​ចំពោះនារីនិងបង្កាប្រឆាំងអំពើរហឹង្សាក្នុងគ្រួសារ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ