វៀតណាមគាំទ្រការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរ ដើម្បីគោលដៅសន្តិភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាព

(VOVWORLD) - ក្រោយរយៈពេល ៣ ថ្ងៃ ធ្វើការពិភាក្សានៃមហាសន្និបាតទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)  លើកទី ៦៥ នៅទីក្រុងវីយែនប្រទេសអូទ្រីសនោះ គណៈប្រតិភូនានា ក្នុងនោះមានវៀតណាមបានរួមគ្នាក្រឡេកមើលរាល់កិច្ចខិតខំប្រឹងប្រែង របស់ IAEA និងបណ្ដាប្រទេសក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ ។ 
វៀតណាមគាំទ្រការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរ ដើម្បីគោលដៅសន្តិភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាព - ảnh 1មហាសន្និបាតទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)  លើកទី ៦៥ នៅទីក្រុងវីយែនប្រទេសអូទ្រីស

ក្នុងនោះ ផ្ដោតសំខាន់លើការជួយឧបត្ថម្ភ ផ្គត់ផ្គង់ និងផ្ទេរប្រគល់បរិក្ខារបច្ចេកវិទ្យា និងបណ្តុះបណ្តាល លើកកម្ពស់សមត្ថភាពដល់បណ្ដាប្រទេស សំដៅកាត់បន្ថយគ្រោះអាសន្នផ្ទុះជំងឺរាតត្បាត ក្នុងបរិបទ ដែលរីរុសបំប្លែងខ្លួន កំពុងឆ្លងរាលដាលនៅប្រទេសជាច្រើន។ អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោក Nguyen Trung Kien ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព និងជា តំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ប្រធានគណៈប្រតិភូវៀតណាម ដែលចូលរួមមហាសន្និបាត IAEA លើកទី ៦៥ បានឲ្យដឹងថា វៀតណាមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ IAEA ក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរ ដើម្បីគោលដៅសន្តិភាព បម្រើការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងនោះមានការឆ្លើយតប និងដោះស្រាយរាល់បញ្ហាសកល ដូចជាជំងឺរាតត្បាតកូវីដ ១៩។ ទន្ទឹមនឹងនេះ វៀតណាមបានអះអាងសារជាថ្មីនូវការសន្យាជំរុញការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរដើម្បីគោលដៅសន្តិភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាពិសេសគឺក្នុងការដោះស្រាយរាល់បញ្ហាសកលតាមរយៈគំនិតផ្ដួចផ្ដើមរបស់ IAEA ដែលវៀតណាមនឹងសហប្រតិបត្តិការជាមួយ IAEA ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ