វៀតណាមគាំទ្រអង្គការសហប្រជាជាតិបង្កើនទំនុកចិត្ត និងទំនាក់ទំនងមិត្តភាព សំដៅ​កាត់បន្ថយហានិភ័យនុយក្លេអ៊ែរ

(VOVWORLD) - នាថ្ងៃទី ២៦ ខែកញ្ញា នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) មហាសន្និបាតអង្គការសហប្រជាជាតិបានបើកសម័យប្រជុំជាន់ខ្ពស់រំលឹកខួបទិវាអន្តរជាតិលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង។ 
វៀតណាមគាំទ្រអង្គការសហប្រជាជាតិបង្កើនទំនុកចិត្ត និងទំនាក់ទំនងមិត្តភាព សំដៅ​កាត់បន្ថយហានិភ័យនុយក្លេអ៊ែរ - ảnh 1លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ VNA)

អញ្ជើញថ្លែងនៅក្នុងសម័យប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានចាត់ទុកថា ការរំសាយអាវុធនុយក្លេអ៊ែរជាសកល គឺជាគោលដៅដ៏យូរអង្វែងរបស់អង្គការសហប្រជាជាតិ ប៉ុន្តែនៅតែជួបប្រទះនឹងការលំបាកទើបសម្រេចបាន។ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានសង្កត់ធ្ងន់ថាដើម្បីរំសាយអាវុធនុយក្លេអ៊ែរប្រកបដោយប្រសិទ្ធភាព គឺចាំបាច់ត្រូវកសាងបរិយាកាសអន្តរជាតិអំណោយផលសម្រាប់ការជំរុញជំនឿទុកចិត្ត និងទំនាក់ទំនងមិត្តភាពរវាងបណ្ដាប្រទេស ដោយផ្ដល់អាទិភាពលើការគោរពច្បាប់អន្តរជាតិ និងអនុវត្តន៍ពេញលេញកាតព្វកិច្ចរបស់បណ្ដាប្រទេសជាតិតាមសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) និងសន្ធិសញ្ញាស្តីពីការហាមប្រាមអាវុធនុយក្លេអ៊ែរ (TPNW) ។

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានអះអាងសារជាថ្មីម្ដងទៀតអំពីគោលនយោបាយឥតងាករេរបស់វៀតណាមក្នុងការគាំទ្រការរំសាយអាវុធនុយក្លេអ៊ែរ ឆ្ពោះទៅការលុបបំបាត់ទាំងស្រុងនូវសព្វាវុធទាំងនេះ ហើយបានសន្យាបន្តអនុវត្តន៍រាល់កាតព្វកិច្ចយ៉ាងម៉ឺងម៉ាត់តាមសន្ធិសញ្ញាពាក់ព័ន្ធនានា  ក្នុងនោះមាន NPT សន្ធិសញ្ញាហាមប្រាមការសាកល្បងនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ (CTBT), TPNW និងសន្ធិសញ្ញាស្ដីពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) ។

មហាសន្និបាតអង្គការសហប្រជាជាតិបានជ្រើសរើសយកថ្ងៃទី ២៦ ខែកញ្ញា ជារៀងរាល់ឆ្នាំ ជាទិវាអន្តរជាតិលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងតាមសេចក្តីសម្រេចចិត្តលេខ ៦៨/៣២ ឆ្នាំ ២០១៣ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ