|
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Luong Thanh Nghi (VOV) |
Vovworld-វៀតណាមគោរពនិងអនុវត្តម៉ឹងម៉ាត់ការសន្យាក្នុងវិស័យសិទ្ធិ
មនុស្ស។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Luong Thanh Nghi បាន
អះអាងដូច្នេះនៅសន្និសីទកាសែតប្រចាំដែលប្រព្រឹត្តទៅនាថ្ងៃទី៧វិច្ឆិកានៅទីក្រុង
ហាណូយ។ ឆ្លើយសំណួរ អំពីការដែលវៀតណាមទើបនឹងបានអនុម័តលើ
អនុសញ្ញារបស់អង្គការសហប្រជាជាតិអំពីប្រឆាំងការទារុណកម្ម លោក Luong
Thanh Nghi បានលើកច្បាស់ថា៖
“វៀតណាមជានិច្ចកាលសកម្មចូលរួមនិងមានការរួមចំណែកជាក់ស្ដែងក្នុង
វិស័យចំនួន៣ដែលមានការយកចិត្តទុកដាក់រួមរបស់អង្គការសហប្រជាជាតិគឺ
សន្តិភាព សន្តិសុខ អភិវឌ្ឍន៍និងធានាសិទ្ធិមនុស្ស។ នាថ្ងៃទី៥វិច្ឆិកា នាយករដ្ឋ
មន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Tan Dung បានចុះហត្ថលេខាលើសេចក្តី
សំរេចចិត្តផ្ទេរសិទ្ធិឲ្យប្រធានគណៈប្រតិភូដំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិចុះហត្ថលេខាលើអនុសញ្ញារបស់អង្គការសហប្រជាជាតិ
ស្ដីពីប្រឆាំងការធ្វើទារុណកម្ម។ ការចូលរួមអនុសញ្ញានេះបានបង្ហាញថា វៀត
ណាមគោរពនិងអនុវត្តយ៉ាងម៉ឹងម៉ាត់កិច្ចសន្យាក្នុងវិស័យសិទ្ធិមនុស្ស៕”