វៀតណាមគូសសញ្ញាក្នុងការអភិវឌ្ឍន៍របស់អាស៊ាន
(VOVWORLD) - ឆ្លើយសម្ភាសន៍សារព័ត៌មានក្នុងឱកាសរំលឹកខួបលើកទី៥០ទិវា បង្កើតអាស៊ាន ឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្ម វៀតណាមប្រចាំនៅអាស៊ាន លោក Nguyen Hoang Nam សង្កត់ធ្ងន់ថា អាស៊ាននាបច្ចុច្បន្នជាអង្គការតំបន់ ដោយរួមមានប្រទេសអាស៊ីអាគ្នេយ៍ទាំង១០ ហើយមានតួនាទីកាន់តែសំខាន់ពី មួយថ្ងៃទៅមួយថ្ងៃក្នុងការរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់។
ឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអាស៊ាន លោក Nguyen Hoang Nam (រូបថត៖Vietnam+) |
(VOVworld) - ឆ្លើយសម្ភាសន៍សារព័ត៌មានក្នុងឱកាសរំលឹកខួបលើកទី៥០ទិវា បង្កើតអាស៊ាន ឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអាស៊ាន លោក Nguyen Hoang Nam សង្កត់ធ្ងន់ថា អាស៊ាននាបច្ចុច្បន្នជាអង្គការតំបន់ ដោយរួមមានប្រទេសអាស៊ីអាគ្នេយ៍ទាំង១០ ហើយមានតួនាទីកាន់តែសំខាន់ពី មួយថ្ងៃទៅមួយថ្ងៃក្នុងការរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់។ ឯកអគ្គរដ្ឋទូត Nguyen Hoang Nam លើកច្បាស់ថា ក្នុងអំឡុង២២ឆ្នាំចាប់តាំងពីចូលរួមអាស៊ាន មក វៀតណាមបានសកម្មនិងម្ចាស់ការចូលរួមក្នុងការងាររបស់អាស៊ាន រួមវិភាគ ទានសំរាប់ជោគជ័យរួមរបស់ប្លុកនេះ។ វៀតណាមជានិច្ចកាលរួមវិភាគទានសំរាប់ ការជំរុញសាមគ្គីភាព ពង្រីកតួនាទីរបស់អាស៊ាន ជាពិសេសក្នុងការរក្សាសន្តិភាព សន្តិសុខនៅតំបន់ ក្នុងនោះមានបញ្ហាសមុទ្រខាងកើត។ វៀតណាមជាប្រទេស មួយក្នុងចំណោមប្រទេសសមាជិកដើមដំបូងដំណើរការសកម្មភាព ផែនការនិង កម្មវិធីរបស់អាស៊ាន តាមនោះរួមវិភាគទានសំរាប់ការចាប់បដិសន្ធិនិងអភិវឌ្ឍន៍ សហគមន៍អាស៊ាននាបច្ចុប្បន្ន។ លោកឯកអគ្គរដ្ឋទូតអះអាងថា ការបោះជំហាន អភិវឌ្ឍន៍ទាំងអស់របស់អាំស៊ានសុទ្ធតែមានការរួមវិភាគទានរបស់វៀតណាម៕